រុស្ស៊ី​ ត្រេកអរ ដែល​បាត់បង់​សត្រូវ​ខ្លាំង​មួយ​នៅ​ អឺរ៉ុប​

អ្នកនយោបាយ រុស្ស៊ី អបអរចំពោះការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស ដោយប្រកាសថា វាជាជ័យជម្នះមួយសម្រាប់ប្រជាធិបតេយ្យ និងជាបរាជ័យរបស់បច្ចិមប្រទេស ព្រមទាំងជួយ រុស្ស៊ី ឲ្យកសាងទំនាក់ទំនងឡើងវិញជាមួយអឺរ៉ុប ក្រោយពីប្លុកនេះ បានដាក់ទណ្ឌកម្មទៅលើប្រទេស រុស្ស៊ី ដោយមាន អង់គ្លេស ជាមេខ្លោង ។
អភិបាល ក្រុង មូស្គូ លោក ហ្សឺកេ សូប្យានីន (Sergei Sobyanin) និយាយថា បើគ្មានចក្រភពអង់គ្លេស ក្នុងសហភាពអឺរ៉ុប ក៏គ្មានមនុស្សស្រេកឃ្លានទណ្ឌកម្មប្រឆាំង រុស្ស៊ី តទៅទៀតដែរ ។ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន ធ្លាប់បាននិយាយថា ចក្រភពអង់គ្លេស ដែលនៅក្រៅសហភាពអឺរ៉ុប មានផលចំណេញច្រើនជាងនៅជាមួយក្រុមនេះ ។
ចំណែកប្រធានគណៈកម្មការកិច្ចការបរទេស រដ្ឋសភា រុស្ស៊ី លោក អាលីសេ ពូស្កូវ (Aleksey Pushkov) និយាយថា លទ្ធផលឆ្នោតនៅ អង់គ្លេស មានចំណែកឥទ្ធិពលរបស់ រុស្ស៊ី ផងដែរ ហើយនេះគឺជាបរាជ័យមួយរបស់លោក បារ៉ាក់ អូបាម៉ា ។
ក្រៅពីធ្វើឲ្យទន់ខ្សោយដល់កម្លាំងសេដ្ឋកិច្ច អឺរុប ការដកខ្លួនរបស់ចក្រភពអង់គ្លេស ក៏មានន័យថា ណាតូ នឹងបាត់បង់អំណាចយោធារបស់ខ្លួនមួយផ្នែកធំផងដែរ ស្របពេលដែលសម្ពន្ធភាពយោធានេះកំពុងស្ថិតក្នុងដំណាក់កាលប្រឈមមុខខ្លាំងបំផុតជាមួយរុស្ស៊ី ចាប់តាំងពីការបញ្ចប់ទៅនៃសម័យសង្គ្រាមត្រជាក់ ។

លទ្ធផលប្រជាមតិនៅ អង់គ្លេស រុស្ស៊ី មានន័យថា រុស្ស៊ី កាត់បន្ថយការភ័យខ្លាចមួយចំនួន ក្រោយពីណាតូបង្កើតមូលដ្ឋានកងទ័ពជាច្រើននៅតាមបណ្ដាប្រទេសក្នុងសមុទ្របាល់ទិក ដែលជាប់ព្រំដែនជាមួយ រុស្ស៊ី ព្រមទាំងប្រព័ន្ធការពារមីស៊ីល ដែល រុស្ស៊ី តែងតែត្អូញត្អែរថាបង្កអសន្តិសុខដល់អធិបតេយ្យភាពដែន រុស្ស៊ី ៕

រុស្ស៊ី​ ត្រេកអរ ដែល​បាត់បង់​សត្រូវ​ខ្លាំង​មួយ​នៅ​ អឺរ៉ុប​
ប្រភព៖ kqube

  • រុស្ស៊ី​ ត្រេកអរ ដែល​បាត់បង់​សត្រូវ​ខ្លាំង​មួយ​នៅ​ អឺរ៉ុប​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:ជីវិតនិងសង្គម
Tags: