បាក់​ឌុប​ឆ្នាំ​នេះ​ក្រសួង​នៅតែ​បន្ត​រឹត​បណ្ដឹង​​ស្រប​ពេល​ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​កើន​ជាង​ឆ្នាំមុន

ភ្នំពេញ៖ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹង បន្តរឹតបន្តឹងវិន័យប្រឡងឱ្យដូចការប្រឡងក្នុងឆ្នាំ ២០១៥ដែរ ដើម្បីស្របទៅតាមគោលការណ៍៤ចំណុច របស់ក្រសួងដែលបានដាក់ចេញគឺ ការប្រឡងត្រូវតែឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និងសុចរិតភាព។
ក្រសួងអប់រំក៏បានប្រកាសឱ្យដឹងដែរថា ក្រសួងបានកំណត់មណ្ឌលប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងប្រទេសចំនួន១៨០មណ្ឌល ស្មើនឹង៣៧៨១បន្ទប់នៅទូទាំងប្រទេស បើធៀបកាលពីឆ្នាំ២០១៥កន្លងទៅមានមណ្ឌលចំនួន១៥០ បន្ទប់ប្រឡងចំនួន៣៤២៧បន្ទប់ទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើង។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីឱ្យសិស្សបានត្រៀមខ្លួនជាមុន ក្រសួងបាន បញ្ចូលមេរៀនសង្ខេប ទាំងទ្រឹស្ដី ទាំងលំហាត់ ក្នុងគេហទំព័ររបស់ក្រសួង ដើម្បីឱ្យសិស្សសិក្សាស្វែងយល់ដោយខ្លួនឯង។ ឯកឧត្ដម បានអំពាវនាវ ដល់សិស្សដែលត្រៀមប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំរៀនសូត្រព្រោះក្រសួងនឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិចំពោះបេក្ខជនណាដែលមិនគោរពច្បាប់ និងនីតិវិធីប្រឡង។

គួរបញ្ជាក់ថា ក្រសួងបានកំណត់យកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះសម្រាប់ការប្រឡងសិស្សថ្នាក់ទី១២ទូទាំងប្រទេស។ ដើម្បីតុល្យភាពនៃការប្រឡងក្រសួងបានសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍ផងដែរ៕

បាក់​ឌុប​ឆ្នាំ​នេះ​ក្រសួង​នៅតែ​បន្ត​រឹត​បណ្ដឹង​​ស្រប​ពេល​ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​កើន​ជាង​ឆ្នាំមុន បាក់​ឌុប​ឆ្នាំ​នេះ​ក្រសួង​នៅតែ​បន្ត​រឹត​បណ្ដឹង​​ស្រប​ពេល​ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​កើន​ជាង​ឆ្នាំមុន

ប្រភព៖ kqube

  • បាក់​ឌុប​ឆ្នាំ​នេះ​ក្រសួង​នៅតែ​បន្ត​រឹត​បណ្ដឹង​​ស្រប​ពេល​ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​កើន​ជាង​ឆ្នាំមុន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:ជីវិតនិងសង្គម
Tags: