ក្លឹប At.Madrid ទិញខ្សែបម្រើក្លឹប Benfica

ក្លឹបជើងឯករង UEFA Champion league 2015-2016 របស់អេស្បាញ At.Madrid កាលពីថ្ងៃព្រហស្បត្ត៏ បានសម្រេច កិច្ចព្រមព្រៀង ចុះហត្ថលេខានាំយក ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Nicolas Gaitan ពីក្លឹប Benfica របស់ព័រទុយហ្គាល់ដើម្បីចូលរួម ជាមួយក្លឹបនារដូវកាលក្រោយ ប៉ុន្តែតម្លៃខ្លួនរបស់កីឡាកររូបនេះមិនត្រូវបាន ក្លឹប At.Madrid ប្រកាសអោយដឹងទេ។

Ft-16

ខ្សែបម្រើដែលកំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងយុទ្ធនាការ Copa America នៅសហរដ្ឋអាមេរិករូបនេះ បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអាហ្សង់ទីនបាន១៥ដងហើយចាប់តាំងពីឆ្នាំ២០០៩មក និងស៊ុតបញ្ចូលទីបាន ២គ្រាប់។

និងបានជួយអោយក្រុមBenfica ឈ្នះពានរង្វាន់ Primeira Liga ៣សម័យជាប់គ្នា(2013-2014,2014-2015,2015-2016) រួមជាមួយនិងពាន Taca de liga ៣សម័យជាប់គ្នាផងដែរ។ Gaitan និង ធ្វើដំណើរទៅបង្ហាញខ្លួន ព្រមទាំង ចុះហត្ថលេខា លក្ខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបAt.Madrid បន្ទាប់ពីយុទ្ធនាការ Copa America ត្រូវបានបញ្ចប់។កីឡាករអាយុ២៨ឆ្នាំរូបនេះ ត្រូវក្លឹប Benfica ទិញពីក្លឹប Boca Junior( Argentina) កាលពីឆ្នាំ២០១០។

ដោយ ប៉ូលីន