កម្លាំងចម្រុះចុះបង្រ្កាបជនស្លៀកពាក់ស្បង់ចីពរក្លែងក្លាយដកហូតសម្ភារមួយចំនួន

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះខេត្តពោធិ៍ សាត់រួមមាន មន្រ្តីមន្ទីរធម្មការនិងសាសនា មេគណ អាវុធហត្ថ នគរបាល ចុះបង្រ្កាបជន ស្លៀកស្បង់ចីពរគ្មានច្បាប់អនុញ្ញាត ក្នុងនោះ ឃាត់ខ្លួនមនុស្សម្នាក់រួមទាំងដកហូតសម្ភារ មួយចំនួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

កម្លាំងចម្រុះចុះអនុវត្តន៍បានឱ្យដឹងថា ជនស្លៀកស្បង់ចីពរគ្មានច្បាប់អនុញ្ញាតឈ្មោះ សាន់ ប៉ាក់ អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅចំណុចភូមិ.ឃុំខាងលើ ។ ប្រភព ពីកម្លាំងខាងលើបន្តថាក្នុងកិច្ចប្រតិបត្តិការនេះបានដកហូតសម្ភាររួមមាន ៖ ប្រាក់ ដុល្លារចំនួន៥៦១ដុល្លារ, ប្រាក់រៀលចំនួន ៥៩១.០០០រៀល, ទូរស័ព្ទដៃម៉ាក NOKIA១គ្រឿង (ស៊ីម២), Memory៤ កាតទូរស័ព្ទប្រព័ន្ធ៩៧ចំនួន២សន្លឹក (៣ដុល្លា), ប្រអប់ដាក់ក្រមួន១, ឯក សា១សន្លឹក, ប៊ិច១ដើម, ពិល១, ប្រដាប់ ដកពុកមាត់១ឈើច្រត់១ និងស្បង់ចីពរ១ លាង ។

ប្រភពបន្តទៀតថា ជនសង្ស័យ (សាន់ ប៉ាក់) រួមទាំងវត្ថុតាងត្រូវបានកម្លាំងចុះទៅបង្ក្រាបនៅចំណុចភូមិសាស្រ្តខាងលើ ដោយនៅតំបន់នោះ កម្លាំងចម្រុះពិនិត្យឃើញទីតាំងនោះមានរបងធ្វើអំពីឈើហ៊ុំព័ទកន្លែងប្រតិបត្តិធម៌ពោពេញទៅដោយព្រៃជុំជិត ហើយនៅផ្នែកខាងមុខមានទ្វាររបងឈើចាក់សោរពីក្នុងមានលើកទង់ជ្វាលា ចំនួន០៣ពណ៌ប៉ៃតង និងក្រហម សរសេរ អក្សរលើទ្វារមួយបន្ទះដាក់ថា “ហាមចូលកន្លែងស្វែងរកព្រះធម៌ទ្រង់ញាណ” ហើយ នៅទីនោះក៏មានមនុស្សស្រីម្នាក់ស្លៀក បំពាក់សដើរមកពីក្នុងហើយនិយាយថា សម្ដេចព្រះគ្រូមិននៅទេ ក្រុមការងារយើងក៏ឱ្យគាត់យកសោរមកចាក់បើកពេលពិនិត្យ ផ្នែកខាងក្នុងរបងឃើញដំណាំរុក្ខជាតិធំៗដូចជា ក្រូច ស្វាយ ខ្នុរ ដូងជាច្រើនដើម អាចសន្និដ្ឋានថា ដំណាំហូបផ្លែទាំងនេះដាំយូរឆ្នាំមកហើយ ហើយនៅទីនោះមានមនុស្ស ប្រុសស្រីរស់នៅ៤-៥នាក់ស្លៀកពាក់ស រស់នៅជាមួយ (សាន់ ប៉ាក់) គ្មានអាសយ ដ្ឋានច្បាស់លាស់ (គ្មានច្បាប់) និងប្រើ ភាសាធម៌ស្តាប់មិនបាន,មានរោងស្នាក់នៅតូចធំចំនួន៥កន្លែងដោយមានតាំងរូប ព្រះពុទ្ធ។ នៅពេលក្រុមការងារចុះទៅសួរ រកមនុស្សពាក់ស្បង់ចីពរអ្នកនៅទីនោះឆ្លើយ ថា លោកនិមន្តទៅសំណាក់ធម៌នៅលើភ្នំ រួចហើយក៏បានទៅតាមមក ហើយក៏បាននាំមកខេត្តពោធិសាត់ជាមួយក្រុមការងារ លុះនៅម៉ោង២០នាទីយប់ថ្ងៃដដែលនៅ ក្នុងវត្តសូរិយាដើម្បីបន្តការសាកសួរព្រះមេគណខេត្តព្រះនាម យ៉ែម ហន ប្រជុំមន្រ្តី សង្ឃដើម្បីធ្វើការសាកសួរទៅជននាម សាន់ ប៉ាក់ គាត់ (សាន់ ប៉ាក់) បានឆ្លើយ ថា៖ បួសគ្មានព្រះឧប្បឈាទេ គឺបួសស្លៀកពាក់ចីព័រដោយខ្លួនឯងតាំងពីឆ្នាំ១៩៨០ ហើយគាត់បានមកស្នាក់នៅចំណុចលើ កំពូលភ្នំនេះប្រហែល១០ឆ្នាំមកហើយ ។

ប្រភពខាងលើបញ្ជាក់ទៀតថា កន្លង មកជនស្លៀកស្បង់ចីពរដោយគ្មានសិទ្ធិ (សាន់ ប៉ាក់) ខាងមន្ទីរធម្មការនិងសាសនា ខេត្តនិងមន្រ្តីសង្ឃបានអញ្ជើញគាត់៣លើកមកហើយ ប៉ុន្ដែ (សាន់ ប៉ាក់) មិនបានមក ដោះស្រាយនោះទេ ថែមទាំងមានការប៉ះ ទង្គិចដោយពាក្យសម្ដីនិងកម្លាំងបាយផងដែរ ទើបលើកចុងក្រោយនេះដាក់កម្លាំង ចម្រុះច្រើននាក់ដើម្បីបង្រ្កាបតែម្ដង ម្យ៉ាងទៀតករណីនេះត្រូវបានប្រភពផ្សេងៗលើកឡើងថា មានការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ផងដែរ ដូច្នេះករណីខាងលើនេះទាំងជនស្លៀកពាក់ស្បង់ចីពរ និងសម្ភារបានប្រគល់ទៅឱ្យមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បន្តតាមនីតិវិធី ៕ ប៉ឹម ពិន

កម្លាំងចម្រុះចុះបង្រ្កាបជនស្លៀកពាក់ស្បង់ចីពរក្លែងក្លាយដកហូតសម្ភារមួយចំនួន កម្លាំងចម្រុះចុះបង្រ្កាបជនស្លៀកពាក់ស្បង់ចីពរក្លែងក្លាយដកហូតសម្ភារមួយចំនួន

ប្រភព៖ nokorwatnews

  • កម្លាំងចម្រុះចុះបង្រ្កាបជនស្លៀកពាក់ស្បង់ចីពរក្លែងក្លាយដកហូតសម្ភារមួយចំនួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: