តំណាងរាស្រ្តក១០០នាក់របស់អាមេរិកធ្វើកូដកម្មទាមទារឲ្យសភាអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង

កាលពីថ្ងៃទី២២ ខែមិថុនា តំណាងរាស្ត្រអាមេរិកប្រមាណ១០០នាក់ដឹកនាំដោយតំណាងរាស្ត្រ John Lewis បានធ្វើ កូដកម្មអង្គុយដោយមានអត្ថន័យថា “No Bill, no Break” (គ្មានច្បាប់ គ្មានការផ្អាក់) នៅក្នុងទីតាំងសភាក្នុងគោលដៅទាមទារឲ្យសភាអាមេរិកសម្រេចចេញច្បាប់គ្រប់គ្រងកាំភ្លើង។សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីតំណាងរាស្ត្រ John Lewis បញ្ជាក់ថា “យើងបង្ខំចិត្តគ្រប់គ្រងសភារហូតដល់ទៅសភាមានសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងច្បាប់ប្រើប្រាស់កាំភ្លើងនៅអាមរិក ។ យើងចាំបាច់ត្រូវតែធ្វើសកម្មភាពរហូតដល់ពេលរកឃើញច្រកចេញ។ យើងបានស្ងៀមស្ងាត់ជាយូរណាស់មកហើយដល់ពេលដែលយើងត្រូវតែបញ្ចេញសំឡេងមិនអាចនៅ ស្ងៀមទៀតឡើយ។

តំណាងរាស្ត្រមកពីរដ្ឋ Illinois លោក ស្រី Robin Kelly បញ្ជាក់ថា “អ្នកណាខ្លះទៀតនឹងរងការបាញ់សម្លាប់ហើយនៅមានមនុស្សប៉ុន្មាននាក់ត្រូវស្លាប់ទៀត ចំណែកថ្នាក់ដឹកនាំមិនអាចធ្វើអ្វីបាន។សារព័ត៌មានរ៉យទ័របានផ្សាយថា មេដឹក នាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាលោកស្រី Nancy Polosi បញ្ជាក់ថា ពួកគាត់អង្គុយរហូតដល់សភាបញ្ជាក់ពីពេលវេលាដែលត្រូវបោះឆ្នោតចេញច្បាប់គ្រប់គ្រងកាំភ្លើង។ក្នុងពេលជាមួយគ្នានេះការគ្រប់គ្រងច្បាប់ទិញលក់កាំភ្លើងមានសភាពធូររលុងនៅសហរដ្ឋអាមេរិកអ្នកខ្លះទិញគ្មានលិខិតស្នាមត្រឹមត្រូវនិងហាងលក់អាវុធកើតឡើងគ្រប់ទិសទី។ចំពោះសកម្មភាពខាងលើរបស់សមាជិកសភាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអរគុណដល់តំណាងរាស្ត្រទាំងអស់ដែលបានជំរុញឲ្យការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងដែលធ្វើឡើងដោយប្រធានាធិបតីអូបាម៉ា។

សូមរំលឹកផងដែរថា ការបាញ់ប្រហារបានក្លាយជាបញ្ហាស្មុគស្មាញបំផុតនៅអាមេរិក។ ពលរដ្ឋអាមេរិកបច្ចុប្បន្នមាន ៣១៥លាននាក់ ក្នុងនោះមានកាំភ្លើងដែលពលរដ្ឋប្រើប្រាស់ដល់ទៅ៣១០លានដើម។ ទីផ្សារលក់កាំភ្លើងនៅអាមេរិកកាន់តែលក់ដាច់ក្រោយពេលមានការវាយប្រហារជាបន្តបន្ទាប់។កាំភ្លើងជាអាវុធដ៏សាហាវតែងតែបង្កអសន្ដិសុខដល់សង្គម និងភាពភ័យខ្លាច ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្ដែប្រទេសមួយចំនួនបែរជាអនុញ្ញាតឱ្យទិញដូរកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលដូចជាទិញ “ស្ករគ្រាប់” អ៊ីចឹងដែរ។ អាមេរិកមានពលរដ្ឋដែលប្រើប្រាស់កាំភ្លើងនិងមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះរហូតដល់៩០ភាគរយ។

រយៈពេលជាច្រើនឆ្នាំកន្លងមកទីក្រុងវ៉ាសីុនតោនអនុម័តវិធីសាស្ដ្រជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់កាំភ្លើង ប៉ុន្ដែការខិតខំរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញមានពលរដ្ឋប្រើប្រាស់ កាន់តែច្រើន។ ក្នុងចំណោមពលរដ្ឋសរុបរបស់អាមេរិកជាង៣០០លាននាក់មានអ្នកប្រើប្រាស់កាំភ្លើងរហូតដល់៩០ភាគរយ។តាមទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានឱ្យដឹងថា មូលហេតុចម្បងដែលធ្វើឱ្យការប្រើប្រាស់អាវុធនៅអាមេរិកក្លាយទៅជាវប្បធម៌សម្រាប់ពលរដ្ឋអាមេរិកដោយសារតែពួកគេយល់ឃើញថា នឹងមានសុវត្ថិភាព ប្រសិនបើដាក់កាំភ្លើងជាប់នឹងខ្លួននោះ ។ ដោយសារមូលហេតុនេះហើយទើបប្រជាជនអាមេរិកមានកាំភ្លើងស្ទើរតែគ្រប់ដៃនោះ និងបង្កឲ្យមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សកើតឡើងជាបន្ដបន្ទាប់ ពិសេសការបាញ់ប្រហារទៅលើ តំណាងរាស្ដ្រ និងក្រុមអ្នកគាំទ្រ៦នាក់នាពេលកន្លងមក៕ ម៉ែវ សាធី

តំណាងរាស្រ្តក១០០នាក់របស់អាមេរិកធ្វើកូដកម្មទាមទារឲ្យសភាអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង

ប្រភព៖ nokorwatnews

  • តំណាងរាស្រ្តក១០០នាក់របស់អាមេរិកធ្វើកូដកម្មទាមទារឲ្យសភាអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: