លោក ស៊ុន ចាន់ថុល កំពុង​សុំ​គោលការណ៍​ប្រើ​ជញ្ជីង​ចល័ត​ឡើងវិញ​ និពន្ធដោយ : ថ្មីៗ       June-25-2016, 8:59 am         193

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ស៊ុន ចាន់ថុល កំពុង​សុំ​គោលការណ៍​ប្រើ​ជញ្ជីង​ចល័ត​ឡើងវិញ​រូបភាពពីហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន​សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា លោក​នឹង​សុំ​គោលការណ៍​ពី​នាយករដ្ឋមន្ត្រី ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ជញ្ជីង​ចល័ត​ឡើងវិញ​។ ក្នុងន័យនេះ​លោក​បញ្ជាក់ថា នឹង​អាច​កាត់បន្ថយ​ការដឹកជញ្ជូន​លើស​ទម្ងន់​។​

​ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ការប្រើប្រាស់​ជញ្ជីង​ចល័ត ថា​នឹង​អាចធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ផ្លូវថ្នល់​ហើយ​នោះ លោក ស៊ុន ចាន់ថុល ក៏បាន​ព្រួយបារម្ភ​ចំពោះ​មន្ត្រី​ខ្លះ ដែល​គិត​ចង់យក​ជញ្ជីង​នេះ ដើម្បី​រកលុយ​ផងដែរ​។ លោក​បញ្ជាក់ថា កន្លងមក​ធ្លាប់មាន​ករណីនេះ ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​បិទ​ចោល មិន​ឲ្យ​មាន​ជញ្ជីង​ចល័ត​រហូតមក​សព្វថ្ងៃ​នេះ​។​

​នៅ​ចំពោះមុខ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៣ មិថុនា លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រសួង​អាច​ប្រើ​ជញ្ជីង​ចល័ត​ដើម្បី​ចុះ​ថ្លឹង​ដល់​កន្លែង​រថយន្ត​ធុន​ធ្ងន់ ហើយ​រថយន្ត​ទាំងនោះ មិនអាច​បើក​គេច​កន្លែង​ថ្លឹង​ដូច​បច្ចុប្បន្ន​នេះដែរ​៕

​សូម​ស្តាប់​សំឡេង លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​