វគ្គ​១៦​ក្រុម​៖ ស្វ៊ី​ស ជួប ប៉ូឡូញ វេ​លស៍ ប៉ះ អៀរ​ឡង់​ខាងជើង ក្រូ​អាស៊ី ជួប ព័រ​ទុយ​ហ្គា​ល់​ និពន្ធដោយ : ថ្មីៗ       June-25-2016, 8:39 am         390

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វគ្គ​១៦​ក្រុម​៖ ស្វ៊ី​ស ជួប ប៉ូឡូញ វេ​លស៍ ប៉ះ អៀរ​ឡង់​ខាងជើង ក្រូ​អាស៊ី ជួប ព័រ​ទុយ​ហ្គា​ល់​​យុទ្ធនាការ​ដណ្តើមពាន​រង្វាន់​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (Euro 2016) នៅ​ប្រទេស​បារាំង ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ ដោយ​ស្វ៊ី​ស ត្រូវ​ជួប ប៉ូឡូញ វេ​លស៍ ប៉ះ អៀរ​ឡង់​ខាងជើង មុន​ក្រូ​អាស៊ី ជួប ព័រ​ទុយ​ហ្គា​ល់​។​

​ស្វ៊ី​ស ជួប ប៉ូឡូញ​- ម៉ោង​៨​យប់  នៅ​កីឡដ្ឋាន Stade Geoffroy-Guichard ក្រុង Saint-Etienne
​ស្វ៊ី​ស បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​ពីរ​ពូ​ល A បន្ទាប់ពី​ឈ្នះ​អាល់​បា​នី ១-០ ស្មើ​រូ​ម៉ា​នី ១-១ និង​ស្មើ​ម្ចាស់ផ្ទះ​បារាំង ០-០ រីឯ​ប៉ូឡូញ ជា​ក្រុម​លេខ​ពីរ​ពូ​ល C ក្រោយ​ឈ្នះ​អៀរ​ឡង់​ខាងជើង ១-0 ឈ្នះ​អ៊ុយ​ក្រែ​ន ១-០ និង​ស្មើ​អាល្លឺម៉ង់ ០-០ ។ ប៉ូឡូញ​ជា​ក្រុម​មួយ​ក្នុងចំណោម​បី​ដែល​មិនមាន​គេ​ស៊ុត​បាល់​បញ្ចូល​ទី​។ ការប្រកួត​១០​លើកចុងក្រោយ​របស់​ក្រុម​ទាំងពីរ ស្វ៊ី​ស មាន​ប្រវត្តិ​ឈ្នះ​តែ​ម្តងគត់ ហើយ​ប៉ូឡូញ​ឈ្នះ​៤​លើក និង​ស្មើគ្នា​៥​លើក​។​

​វេ​លស៍ ជួប អៀរ​ឡង់​ខាងជើង​-​ម៉ោង​១១​យប់ នៅ​កីឡដ្ឋាន Parc des Princes ក្រុងប៉ារីស​
​វេ​លស៍​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​មួយ​ពូ​ល B ដោយ​ឈ្នះ​ស្លូ​វ៉ា​គី ២-១ ឈ្នះ​រុស្ស៊ី ៣-០ តែ​ចាញ់​អង់គ្លេស ២-១ ខណៈ​អៀរ​ឡង់​ខាងជើង​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​បី​ពូ​ល C ដោយ​ការប្រកួត​កន្លងមក​ពួកគេ​បានឈ្នះ​អ៊ុយ​ក្រែ​ន ២-០ តែ​ចាញ់​អាល្លឺម៉ង់ និង​ប៉ូឡូញ ១-០ ។ ក្រុម​ដែល​ស្ថិតនៅ​ចក្រភព​អង់គ្លេស​ទាំងពីរ​នេះ បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង Euro​។ ក្នុងជំនួប​៩៥​លើក វេ​លស៍​ឈ្នះ​៤៤​លើក អៀរ​ឡង់​ខាងជើង​ឈ្នះ​២៧​លើក និង​ស្មើ​២៤​លើក​។​

​ក្រូ​អាស៊ី ជួប ព័រ​ទុយ​ហ្គា​ល់​-​ម៉ោង​២​ទៀបភ្លឺ នៅ​កីឡដ្ឋាន Stade Bollaert-Delelis ក្រុង Lens
​ក្រូ​អាស៊ី ជា​ក្រុម​លេខ​មួយ​ពូ​ល D ដែល​បាន​យកឈ្នះ​តួ​ក​គី ១-០ ឈ្នះ​អេ​ស្ប៉ា​ញ ២-១ ស្មើ​សាធារណរដ្ឋ​ឆេ​ក ២-២ រីឯ​ព័រ​ទុយ​ហ្គា​ល់ ឡើងមក​វគ្គ​នេះ​ក្នុងនាម​ជា​ក្រុម​លេខ​បី​ពូ​ល F ក្រោយ​ស្មើ​ទាំងបី​ប្រកួត​ក្នុងនោះ​ស្មើ អ៊ី​ស្លង់ ១-១ ស្មើ​អូទ្រីស ០-០ និង​ស្មើ ហុង​គ្រី ៣-៣ ។ នា​ជំនួប​បី​លើក​កន្លងមក ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ទាំងបី​ប្រកួត​លើ​ក្រូ​អាស៊ី ដែល​ក្នុងនោះ កាលពី​វគ្គ​ជម្រុះ​តាម​ពូ​ល​កាលពី​ឆ្នាំ​១៩៩៦ ព័រ​ទុយ​ហ្គា​ល់​ឈ្នះ ៣-០ ៕