ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីឡើងនាវាចម្បាំងទៅកាន់ដែនសមុទ្រចិនភាគខាងត្បូង

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើដំណើរទៅកាន់កោះ Natuna ដែលជាតំបន់មានវិវាទជាមួយចិន ដោយផ្ទាល់ដើម្បីជាសារផ្ញើទៅកាន់រដ្ឋា ភិបាលចិនថា ឥណ្ឌូនេស៊ីបានប្តេជ្ញាការពារដែនសមុទ្ររបស់ខ្លួន។សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ថ្ងៃទី២៣ ខែមិថុនា ប្រធានាធិបតី Joko Widodo បានទៅកាន់កោះ Natuna ដោយផ្ទាល់នៅសមុទ្រចិនភាគខាងត្បូងតាម នាវាចម្បាំងដើម្បីបញ្ជាក់ថា កោះនោះជា របស់ឥណ្ឌូនេស៊ីដែលចិនក៏បានប្រកាស ថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ដំណើរទស្សនកិច្ចទៅកាន់កោះខាងលើរបស់ប្រធានាធិបតី Widodo គឺជាសារដើម្បីបញ្ជាក់ទៅកាន់មេដឹកនាំចិន។ រដ្ឋ មន្ត្រីទទួលបន្ទុកសន្តិសុខដែលអមដំណើរទៅកាន់កោះខាងលើជាមួយប្រធានាធិបតីនោះបាននិយាយទៅកាន់អ្នកសារព័ត៌មានថា នៅក្នុងដំណើរជាប្រវត្តិសាស្ត្រនេះជាការបង្ហាញថា ឥណ្ឌូនេស៊ីចាត់ទុកបញ្ហាខាង លើគឺជារឿងដ៏សំខាន់។កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា ចិនមិនមានវិវាទអធិបតេយ្យជាមួយឥណ្ឌូនេស៊ីនោះឡើយ ពិសេសគឺកោះ Natuna ដែលប្រទេសទាំងពីរបានប្រកាស ថា ស្ថិតនៅក្រោមអធិបតេយ្យរបស់ប្រទេស រៀងៗខ្លួន។កាលពីថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រី ក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បានប្រតិកម្មចំពោះគោលជំហរ របស់ចិនជុំវិញដែនសមុទ្រកោះ Natuna ។

ដំណើរទស្សនកិច្ចនោះអាចនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង ចិននឹងហ្វីលីពីន។ កន្លងមករដ្ឋមន្ដ្រីក្រសួង ការពារជាតិលោក Pyamizad Ryacudu បានព្យាករថា សង្គ្រាមអាចនឹងកើតឡើង នៅដែនសមុទ្រចិនភាគខាងត្បូងទាំងនោះហើយបានធ្វើឲ្យឥណ្ឌូនេស៊ីចាំបាច់ត្រូវតែបង្កើនការទិញសព្វាវុធសម្រាប់ទប់ទល់។កាលពីសបា្ដហ៍មុនមេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ីលោក Ade Supandi ក៏បានបញ្ជាក់ផងដែរថា ចាំបាច់ត្រូវតែរក្សា សន្ដិសុខ ស្ថិរភាពនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងពេលដែលប្រទេសរបស់ លោកកំពុងតែរងការគំរាមកំហែង។ ប្រធា នាធិបតី Joko Widodo ក៏បានចេញបញ្ជា ឱ្យគ្រប់គ្រងសព្វាវុធទាំងកម្លាំងជើងទឹក ជើងគោក និងជើងអាកាសឱ្យបានប្រសើរ បំផុត។កាលពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីរដ្ឋមន្ដ្រីការបរទេសអាស៊ានបង្ហាញការព្រួយបារម្ភយ៉ាង ខ្លាំងពីស្ថានភាពប្រែប្រួលនាពេលកន្លង មកនៅសមុទ្រចិនភាគខាងត្បូង។ នៅក្នុងសេចក្ដីប្រកាសរួមមាន២៨ទំព័រត្រូវបាន ផ្សព្វផ្សាយនៅលើគេហទំព័រអាស៊ានដោយ លើកឡើងពីវិស័យជាច្រើននៅក្នុងកិច្ច សហប្រតិបត្ដិការរវាងប្រទេសជាសមាជិកអាស៊ាននឹងប្រទេសជាដៃគូ។

បញ្ហាដែនសមុទ្រចិនភាគខាងត្បូងត្រូវបានរដ្ឋមន្ដ្រីការបរទេសប្រទេសជាច្រើន បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងដល់ សកម្មភាពលុបដីធ្វើជាកោះសិប្បនិមិត្ដ បង្កើតទៅជាទីតាំងយោធារបស់ចិន។ ចំណុចខាងលើធ្វើឱ្យប៉ះពាល់ដល់ទំនុក ចិត្ដ និងធ្វើឱ្យបាត់បង់សន្ដិភាព ស្ថិរភាព នៅក្នុងតំបន់។ បណ្ដារដ្ឋមន្ដ្រីការបរទេស មិនបាននិយាយពីចិននៅក្នុងសេចក្ដី ប្រកាសរួមនោះឡើយ ប៉ុន្ដែក្រុមអ្នកសុើបអង្កេតបានយល់ឃើញថា អាស៊ានបាន សំដៅទៅលើប្រទេសចិនដែលជាប្រទេសកំពុងតែសាងសង់កោះសិប្បនិមិត្ដនៅ សមុទ្រចិនភាគខាងត្បូង ហើយចិនបាន ធ្វើឱ្យអាស៊ាន និងអាស៊ី ភាគខាងកើតក្ដៅ ដោយសារតែវិបត្ដិ នៅដែនសមុទ្រ។នៅក្នុងសេចក្ដីប្រកាសរួមភាគីពាក់ព័ន្ធបានអំពាវនាឱ្យគោរពសេចក្ដីប្រកាស រួម ទប់ស្កាត់សកម្មភាពចៀសវាងធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ ហាមប្រើប្រាស់ អំពើហិង្សា។ ក្នុងសេចក្ដីប្រកាសនោះក៏ បានស្នើឱ្យអនុវត្ដកិច្ចព្រមព្រៀង UNCLOS ផងដែរ។

កន្លងមកលោក វ៉ាង យី ប្រមុខការទូត ចិនបានថ្លែងថា ចិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងការវាយបកទៅលើការរំលោភបំពាន ណាមួយទៅលើដែនសមុទ្ររបស់ខ្លួន។ ចិនបានទាមទារកាន់កាប់ស្ទើរតែទាំងអស់ នូវដែនទឹកនិងកោះដែលមាននៅក្នុងសមុទ្រ ចិនខាងត្បូង។ តំបន់នេះជាតំបន់ដែលមាន សក្ដានុភាពសេដ្ឋកិច្ចដ៏សំខាន់ ព្រោះជាផ្លូវ ចេញចូលនាវាដឹកជញ្ជូន ហើយក្នុងបាត សមុទ្រមានផ្ទុកនូវធនធានរ៉ែ និងឧស្ម័ន មានតម្លៃដ៏មហាសាល។ បច្ចុប្បន្នមាន ប្រទេស៥ដែលមានជម្លោះជាមួយចិន គឺប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម។ទីក្រុងប៉េកាំងបានអំពាវនាវកុំឱ្យអាមេរិក ចូលកាន់ជើងភាគីណាមួយនៃជម្លោះនៅ សមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិចិនបានចេញសេចក្ដីថ្លែងការណ៍រំលឹកអាមេរិកបន្ទាប់ពីឧត្ដមនាវីអាមេរិកប្រចាំប៉ាស៊ីហ្វិកជិះយន្ដហោះពិនិត្យមើលពីលើតំបន់ ជម្លោះសមុទ្រចិនខាងត្បូង។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលដក ស្រង់ និងចុះផ្សាយដោយកាសែតរដ្ឋចិនក្រសួងការពារជាតិចិនអំពាវនាវឱ្យអាមេរិក ធ្វើសកម្មភាពទាំងឡាយណាដែលជំរុញ ឱ្យមានសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់គឺ មិនមែនធ្វើផ្ទុយនោះទេ។ លើសពីនេះ ក្រសួងការពារជាតិចិនសង្ឃឹមថា អាមេរិក មិនកាន់ជើងភាគីណាមួយនៅក្នុងជម្លោះ សមុទ្រចិនខាងត្បូងនោះទេ។ឧត្ដមនាវីអាមេរិកលោក ស្កុត ស្វីហ្វ បាន ធ្វើបេសកកម្មត្រួតពិនិត្យដែនទឹករយៈ ពេល៧ម៉ោងដោយបានជិះយន្ដហោះ ក្រវែលពីលើសមុទ្រចិនខាងត្បូងដែលចិន កំពុងឈ្លោះដណ្ដើមគ្នាជាមួយប្រទេស ចំនួន៤របស់អាស៊ាន ៕ ម៉ែវ សាធី

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីឡើងនាវាចម្បាំងទៅកាន់ដែនសមុទ្រចិនភាគខាងត្បូង

ប្រភព៖ nokorwatnews

  • ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីឡើងនាវាចម្បាំងទៅកាន់ដែនសមុទ្រចិនភាគខាងត្បូង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:ជីវិតនិងសង្គម
Tags: