គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

គម្រោង​អភិវឌ្ឍន៍​ចលនទ្រព្យ​ចម្រុះ​​មួយ នឹង​លេច​រូបរាង​ឡើង​នៅ​​​ចំកណ្ដាល​រាជធានី​​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ជួយដល់​វិស័យ​សេដ្ឋកិច្ច​​របស់​កម្ពុជា។

 

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

 

គម្រោង​នេះ​មាន​ឈ្មោះ​ថា The EDGE កម្ពស់​បួន​ទៅ​ប្រាំ​ជាន់ និង​មាន ៩០ យូនីត សាងសង់​លើ​បឹងកក់​ទំហំ ២២ ០០០ ម៉ែត្រ​ការ៉េ ដោយ​ ៥៣% នៃ​ផ្ទៃដី​សរុប នឹង​ត្រូវ​ម្ចាស់​គម្រោង​ ធ្វើ​ជា​សួន​កម្សាន្ត សួនច្បារ ​ពោរពេញ​ដោយ​ពណ៌បៃតង​ខ្ចី បង្ក​ឱ្យមាន​​ភាព​សប្បាយ​រីករាយ និង​ខ្យល់​អាកាស​បរិសុទ្ធដល់​អ្នករស់នៅ។

 

លោកស្រី Michelle បាន​ឱ្យ​ដឹង​ថា លោកស្រី​រីករាយ​ណាស់ ដែល​បាន​បង្ហាញ​គម្រោង​ថ្មី​ មិនធ្លាប់​មាន​នៅកម្ពុជា​នេះ ហើយ​​គម្រោង​នេះ​​ ទៀតសោត​ ខុស​ប្លែក​ពី​គម្រោង​ដទៃ ​គឺ​មាន​ទីធ្លាធំទូលាយ មាន​​អគារ​លក់​ទំនិញ ហាងការហ្វេ អគារ​ផ្ទះ អគារហាង និង​អគារការិយាល័យ​ចម្រុះ​សម្បូរ​បែប។

 

​ប្រភពបន្ត​ថា៖ “គ្រប់ Unit ទាំងអស់​ ត្រូវ​បាន​គូរ​ប្លង់​ជាមួយ​មុខងារ​បត់បែន ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម ប្រែ​ក្លាយ​ជា​ទីតាំង​អាជីវកម្ម​តាម​ចំណូល​ចិត្ត​របស់​ខ្លួន (គាត់​មាន​រចនាបថ​ផ្ទាល់ខ្លួន គាត់​អាច​ឲ្យ​គេ​ឌីហ្សាញបាន​តាម​ចិត្ត)”។

 

​ចំពោះ​តម្លៃវិនិយោគ​វិញ នាយិកានៃ​​ក្រុមហ៊ុន Shukaku ខាងលើ ​មិន​បាន​​បង្ហើប​ឱ្យ​ដឹង​ឡើយ ប៉ុន្តែ​​អ្នកស្រី ចាន់ លក្ខណា តំណាងផ្នែក​លក់​នៃ​ក្រុមហ៊ុននេះ បាន​ប្រាប់​ថា មួយ Unit មាន​តម្លៃ​ចាប់​ពី​ ៤៥ ម៉ឺន​ដុល្លារ​​ឡើង​ទៅ ដែល​គម្រោង​នេះ​ នឹង​ជួយ​កែប្រែ​មុខមាត់​ថ្មី​របស់​កម្ពុជា”៕

 

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

 

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

 

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

 

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

 

អត្ថបទ៖ អ៊ុំ សុភក្តិ