ខ្សែ​ប្រយុទ្ធ​រូបនេះ​ផ្ញើ​ពាក្យ​ពេចន៍​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ Juventus ស្រប​ពេល​ដែល​ខ្លួន​ត្រូវ​ត្រលប់​មក​កាន់​ Real Madrid វិញ​

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំសញ្ជាតិអេស្ប៉ាញគឺកីឡាករ Alvaro Maorata បានចំណាយពេលប្រមាណ២ឆ្នាំក្នុងស្នាក់នៅអ៊ីតាលីជាមួយក្លឹប Juventus ។ យ៉ាងណាពេលនេះរូបគេត្រូវបានក្លឹប Real Madrid សម្រេចនាំគេត្រលប់មកលេងនៅទឹកដីអេស្ប៉ាញវិញហើយ ។ ដោយឡែកថ្មីនេះរូបគេទើបបានសរសេរពាក្យពេចន៍មួយចំនួនទៅកាន់អ្នកគាំទ្រ Juventus ដើម្បីជាការអរគុណ ។

Morata « សួស្ដីអ្នកគ្រប់គ្នា ! ខ្ញុំចង់និយាយពាក្យអរគុណទៅកាន់អ្នកគ្រប់គ្នាដែលជឿជាក់លើខ្ញុំ ហើយតែងតែផ្ដល់ការស្រលាញ់ដល់ខ្ញុំដែលធ្វើអោយខ្ញុំទទួលបានអារម្មណ៍សប្បាយចិត្តក្នុងការលេងនៅ Juventus ក្នុងទីក្រុង Turin ។ ខ្ញុំចង់អរគុណទៅកាន់លោក Andrea Agnelli, Pavel Nedved, John Elkan, Giuseppe Marotta, Matteo Fabris , Fabio Paratici , Javier Ribalta ដែលជាភ្នាក់ងារជនខ្ពស់នៅ Juventus ។ » ។

«  សូមអរគុណក្រុមការងារនៅ Juventus ទាំងអស់ ដែលតែងសហការគ្នាយ៉ាងល្អ ហើយក៏តែងយកចិត្តដាក់ពីខ្ញុំផងដែរ។ ខ្ញុំនឹងចងចាំថាខ្ញុំធ្លាប់ផ្នែកមួយនៃ Juventus ហើយធ្លាប់បានធ្វើរឿងល្អជាច្រើនមួយក្លឹបមួយនេះ » ។

គួររំលឹកថាកីឡាករ Morata ត្រូវបាន  Juventus ទិញពីក្លឹប Real Madrid ២០១៤ ក្នុងតម្លៃផ្ទេរប្រមាណជា៣០លានអឺរ៉ូតែយ៉ាងណាកាលនោះក្លឹប Real Madrid បានកំណត់លក្ខខណ្ឌពិសេសគឺអាចទិញគេមកវិញបាននៅពេលពួកគេចង់ ។ យ៉ាងណាក្រោយពី Morata បានបង្ហាញទម្រង់លេងល្អគួរសមគឺស៊ុតបញ្ចូលទីចំនួន២៧គ្រាប់ក្នុងខ្លួនចំនួន៩៣ប្រកួតឲ្យ Juventus ដូចនេះក្លឹប Real Madrid សម្រេចចិត្តនាំគេមកកាន់ក្លឹបខ្លួនវិញតែម្ដង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​រូបនេះ​ផ្ញើ​ពាក្យ​ពេចន៍​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ Juventus ស្រប​ពេល​ដែល​ខ្លួន​ត្រូវ​ត្រលប់​មក​កាន់​ Real Madrid វិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កីឡា
Tags: