ស្លាប់៦ របួសធ្ងន់-ស្រាល​៨ កាល​ពីម្សិល​មិញ​

រាជធានីភ្នំពេញ ៖ ​កាលពី​​ថ្ងៃ​ទី​២៤ ​មិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​​២​លើក​) ​​មនុស្ស​ស្លាប់​៦​នាក់ រង​របួសធ្ងន់​៤​នាក់ និង​របួសស្រាល​៤​នាក់​ ។ នេះបើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៦​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​៤​លើក​, ប្រជែង​២​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក​,​ស្រវឹង​១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់ (​យប់​៥​នាក់​)​។