ការ​ត្រៀមលក្ខណៈ​សម្បត្តិ​​ទទួល​យក​ទេសចរណ៍​ចិន​ (China Ready)

រាជធានីភ្នំពេញ ៖​ នាព្រឹកថ្ងៃទី​២៥ មិថុនា ២០១៦ នៅ​​សណ្ឋាគារ​ណា​ហ្គា​វ៉ើល មាន​រៀបចំ​ពិធី​បើក​សិក្ខា​សិលា​ថ្នាក់​ជាតិ​លើក​ទី​១ ស្តី​ពី​ «ទីផ្សារ​ទេសចរណ៍​ចិន​ និង​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​​ទទួល​ទេសចរណ៍​ចិន​ (China Ready)​ សម្រាប់​ឧស្សាហកម្ម​ទេស​ចរណ៍​​កម្ពុជា » ក្រោម​​វត្តមាន​​លោក​​ថោ​ង ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

សិក្ខា​សាលានេះ គឺ​ដើម្បី​អនុវត្ត​តាម​​ផែនការ​យុទ្ធសាស្ត្រ​អ​ភិវឌ្ឍ​ទេសច​រណ៍ចិន ២០១២-២០២០ ​និង​មើលឃើញ​ទីផ្សារ​ទេសចរណ៍​ចិន​ ជា​ប្រភព​លំហូរ​ចេញ​ និង​មាន​កំណើន​ខ្លាំង​ជាងគេ​ នៅ​ក្នុង​តំបន់​ និង​សាកល​លោក ។ អង្គការ​ទេ​ចរណ៍​​ពិភពលោក​ បាន​ណែ​នាំ​​ឱ្យ​​បណ្តា​​ប្រទេស​​ជា​សមាជិក​​រៀបចំ​លក្ខណៈសម្បត្តិ​ ក្នុង​ការ​ត្រៀម​ស្វា​គមន៍​ទេ​ចរណ៍​​ចិន និង​ស្រប​តាម​ស្មារតី​​គំនិត​ផ្តួចផ្តើម ខ្សែ​ក្រវាត់​​មួយ​ វិ​ថី​មួយ ។