​រក​គ្នាឃើញ​២នាក់​ប្តី-​ប្រពន្ធ​​នេះ​

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ប្តី​-​ប្រពន្ធ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​ភូមិធំ​ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​រទាំង ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដោយ​រក​ឃើញ​ថ្នាំ​ញៀន​៦​កញ្ចប់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ប្តី​ឈ្មោះ​អ៊ុត សំ​អុល អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ធំ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ និង​ប្រពន្ធ​ឈ្មោះ​កែម ចរិយា អាយុ​២៣​ឆ្នាំ ។ ក្រោយ​ឃាត់ខ្លួន គឺ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​​ពណ៌​.​ស​ថ្លា​ចំនួន​០៦​កញ្ចប់ (​តូច​៥ និង​មធ្យម​១), ទូរ​សព្ទ័​ដៃ​ម៉ាក​ណូ​គៀ​១​គ្រឿង​, កញ្ចប់​បារី​ហ្វី​ន​១, និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន រួម​និង​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ​១​គ្រឿង ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ ពួក​គេ​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ​រ៉ុ​ង រឿង ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ក្នុង​តម្លៃ​២០​ដុល្លារ ដើម្បី​យក​ទៅ​ចែកចាយ​បន្ត ។ ខណៈ​ដែល​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ដល់​ពាក់​កណ្តាលផ្លូវ ក៏​ជួប​កម្លាំង​នគរបាល​ល្បាត ក៏​ឃាត់ខ្លួន​តែ​ម្តង​។