ល្អ​សើច…យក់ ដួង​តារា ច្រៀង​ចាប៉ី​ថា​ឲ្យ​ស្រី​ស្អាត រីយ៉ា!

តារា​ចម្រៀង យក់ ដួង​តារា ត្រូវ​បាន​គេ​ដឹង​ថា​ជា​ពូកែ​ធ្វើ​ក្រមិចក្រមើម កំប្លែង​មិន​ចាញ់​តារា​កំប្លែង​អាជីព​ប៉ុន្មាន​ឡើយ។ ដូច្នេះ​ហើយ រាល់​ពេល​លោក​ចេញ​វត្តមាន​តាម​ការ​ប្រគំ​តន្ត្រី​ផ្សេង​ៗ ទស្សនិកជន​រមែង​សើច​សប្បាយ។

 

ល្អ​សើច…យក់ ដួង​តារា ច្រៀង​ចាប៉ី​ថា​ឲ្យ​ស្រី​ស្អាត រីយ៉ា!

 

ថ្មី​ៗ​នេះ បន្ថែម​ពី​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ និង​កំប្លែង តារា​ចម្រៀង​រដឺន​រូប​នេះ ថែម​ទាំង​ចេះ​ច្រៀង​ចាប៉ី​ទៀត ដោយ​លោក​បាន​បញ្ចេញ​ទេពកោសល្យ​លើ​ផ្នែក​នេះ ច្រៀង​ថា​ឲ្យ​កញ្ញា ម៉ុន ផល​ចរិយា ហៅ រីយ៉ា ដែល​ជា​តួ​ស្រី​ក្នុង​បទ “ទី​បំផុត” របស់ ហេង ពិទូ ទៀត។

 

ទស្សនា​ទាំង​អស់​គ្នា​ថា តាម​រយៈ​សិល្បៈ​ចាប៉ី​ខ្មែរ យក់ ដួង​តារា ធ្វើ​ឲ្យ​ប្រិយមិត្ត​ជ្រះ​ថ្លា​អារម្មណ៍​ប៉ុណ្ណា សម្រាប់​ចុង​សប្ដាហ៍​ដូច្នេះ…!