ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​

6 Videos


មួយរយៈពេលនេះ ថន លក្ខិណា ពិតជាមានការមមាញឹក នៅក្នុងការដើរចែកធៀបការបងស្រីរបស់នាងយ៉ាងខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន រហូតធ្វើអោយនាងឈឺចូលពេទ្យទៀត ប៉ុន្តែនាងមិនត្អូញត្អែរឡើយ។

P9

ថ្ងៃនេះបងស្រីរបស់នាងត្រូវចូលរោងការទៅតាមគម្រោង ធ្វើអោយនាងមានការរំភើបចិត្តរហូតដល់ស្រកទឹកភ្នែក ។ ថន លក្ខិណា បាននិយាយថា «ថ្ងៃនេះបងចូលរោងការ ក្នុងចិន្តាអូនរំភើបក្រៃក្នុងចំណោមបងប្អូនទាំងអស់ បងគឺជាបងស្រីដែលប្អូនស្និទជាងគេ ពេលមានរឿងអីរឺជួបបញ្ហាអី យើងតែងតែពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ បងតែងតែលើកទឹកចិត្តនៅពេល ដែលប្អូនដួល យើងមិនដែលរស់បែកគ្នាទេ ។ប៉ុន្តែនៅពេលនេះ បងបានស្វែងរកឃើញអនាគតដ៏ត្រចះត្រចង់ហើយ ប្អូនពិតជាមានការរំភើបចិត្តខ្លាំងណាស់ រហូតដល់ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន វាគឺជាអ្វីដែលគ្រួសារយើងតែងតែរងចាំជាយូរមកហើយ ។ ប្អូនសូមជូនពរអោយបងនិងស្វាមីជួបតែសេចក្តីសុខ សុភមង្គល សំរេចបំណងប្រាថ្នា ជោគជ័យក្នុងជីវិត ជាពិសេសឆាប់មានចៅអោយបា៉និងម៉ាក់ពរផងណា ស្រលាញ់បងស្រីខាំ្លងណាស់» ។

ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​

ថន លក្ខិណា ពិតជារំភើបចិត្ត ពេលដែលឃើញបងស្រីជាទីស្រលាញ់ ដែលអាចរកឃើញគ្រួសារដ៏ល្អ និងកក់ក្តៅ ប៉ុន្តែសម្រាប់នាងផ្ទាល់វិញ បែរជានិយាយថា រឿងគូស្រករនៅពុំទាន់គិតនៅឡើយ ៕ អាលីណា

ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​
ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​
ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​
ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​
ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​
ថន លក្ខិណា ស្រក់​ទឹកភ្នែក​ពេល​ឃើញ​បងស្រី​ចូល​រោងការ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត