ញៀននឹងហ្គេមពេក អង្គុយលេងមិនឈប់ ៦ថ្ងៃជាប់ៗគ្នា រហូតដល់រលួយជើង

ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញ ដេកដួលសន្លប់នៅតាមផ្លូវ ហើយវង្វេងស្មារតី ដោយជើងរបស់គាត់ មានសភាពរលួយ បន្ទាប់ពីញៀននឹងហ្គេមពេក អង្គុយលេងមិនឈប់ រយៈពេល៦ថ្ងៃជាប់ៗគ្នា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលញៀននឹងហ្គេមនេះ មានឈ្មោះថា Chen ត្រូវបានប៉ូលិសប្រទះឃើញ ដេកសន្លប់នៅក្បែរផ្លូវរថភ្លើង ក្នុងទីក្រុង Hangzhou ប្រទេសចិន។ បើតាមសម្តីឪពុក របស់បុរសវ័យ ១៩ឆ្នាំខាងលើ បានប្រាប់ឲ្យដឹងថា រូបគេបានរត់ចេញពីផ្ទះ ដោយសារតែ ញៀននឹងលេងហ្គេមអនឡាញ ខ្លាំងពេក។

បើតាមសម្តីរបស់ Chen បានប្រាប់ប៉ូលិសឲ្យដឹងថា ខ្លួនបានវង្វេងផ្លូវ ហើយខ្លួនមិនបានហូបអាហារ អស់រយៈពេល ៣ថ្ងៃមកហើយ ដោយសារតែ គ្មានលុយទិញអាហារ។ Chen បានប្រាប់ឲ្យដឹងទៀតថា ខ្លួនបានយកលុយ ដែលមានទាំងអស់ ទៅលេងហ្គេមអនឡាញ នៅក្នុងហាងអ៊ីនធឺណែតមួយកន្លែង អស់រយៈពេល ៦ថ្ងៃជាប់ៗគ្នាមកហើយ ហើយនៅពេលដើរចេញ ពីហាងអ៊ីនធឺណែត ខ្លួនក៏មានអារម្មណ៍ថាខ្សោយ និងវិលមុខ តែម្តង ស្របពេលដែល នៅក្នុងទីក្រុង Hangzhou ថ្មីៗនេះ មានសីតុណ្ហភាព រហូតដល់ទៅ ៣៣អង្សាសេឯណោះ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យជើង របស់ Chen រលួយបែបនេះ គឺដោយសារតែ ត្រូវមូសខាំ ពេលអង្គុយលេងហ្គេម។ យ៉ាងណាមិញ ប៉ូលិសក៏បាននាំ Chen ទៅទិញអាហារហូប និងបានពិនិត្យអត្តសញ្ញាណប័ណ្ណរបស់ Chen ដើម្បីទាក់ទង ទៅក្រុមគ្រួសាររបស់គេផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹង ការញៀនលេងហ្គេម ស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលបង្ហាញពី ទិដ្ឋភាពដ៏គួរឲ្យហួសចិត្ត របស់អ្នកលេងហ្គេមម្នាក់ ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត ដោយបានធ្វើឲ្យ អ្នកប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

វីដេអូមួយខ្សែនោះ បានបង្ហាញឲ្យឃើញ របស់ខ្លួនបាន ជំនួសឲ្យការ ចូលទៅបត់ជើង នៅក្នុងបន្ទប់ទឹក។

ជាងនេះទៅទៀត កំពូលអ្នកលេងហ្គេម វ័យក្មេង រូបនោះ បានស្រាតខោ អង្គុយបត់ជើង នៅកណ្តាល ហាងអ៊ីនធឺណែត តែម្តង ដោយមិនមាន ភាពអៀនខ្មាស ឬស្វែងរកកន្លែងស្ងប់ស្ងាត់ ណាមួយឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នារីម្នាក់ ដែលអង្គុយក្បែរ បុរសរូបនោះ បានព្យាយាមបិទច្រមុះ និងងាកចេញ អាចប្រហែលមកពី ធុំក្លិនស្អុយពេក ក៏មិនដឹង។

យ៉ាងណាមិញ កំពូលអ្នកលេងហ្គេម រូបនោះ ហាក់បីដូចជា មិនខ្វល់ខ្វាយ អ្វីទាំងអស់ បើទោះបីជា មានមនុស្សជាច្រើន ស្ថិតនៅក្បែរខ្លួន ហើយថែមទាំង បោះក្រដាសចោល ផ្តេសផ្តាស ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញៀននឹងហ្គេមពេក អង្គុយលេងមិនឈប់ ៦ថ្ងៃជាប់ៗគ្នា រហូតដល់រលួយជើង

ញៀននឹងហ្គេមពេក អង្គុយលេងមិនឈប់ ៦ថ្ងៃជាប់ៗគ្នា រហូតដល់រលួយជើង