កន្លែង​រំអិល​ក្នុង​កែវ​កញ្ចក់​ដ៏​ស្រៀវ​សាច់​បើក​ជា​ផ្លូវការ​ហើយ​ តើ​មាន​ប្រិយមិត្ត​ណា​ចង់​សាក​មើល​ទេ​ ?

ជាទូទៅកន្លែងរំអិលតែងធ្វើឡើងពីដែកឬពីជ័រដែលសភាពស្វិតហើយកម្ពស់វាមិនសូវខ្ពស់ពីដីប៉ុន្មានទេ ដោយឡែកសម្រាប់កន្លែងលេងទឹកមួយចំនួនវាអាចនឹងមានកន្លែងរំអិលដែលមានកំពស់ខ្ពស់ប៉ុន្តែអ្នកលេងមិនអាចមើលជុំវិញខ្លួនជាពិសេសនៅខាងក្រោមដើម្បីដឹងថាខ្ពស់ប៉ុណ្ណានោះទេ ។

តែដោយឡែកថ្មីៗនេះមានកន្លែងរំអិលដ៏ស្រៀវសាច់មួយដែលវាមានកំពស់ ១០០០ហ្វីតពីដី ( ៣០៥ម៉ែត្រពីដី ) ហើយវាធ្វើឡើងពីកញ្ចក់ដែលអាចឲ្យអ្នកលេងអាចមើលឃើញទិដ្ឋភាពជុំវិញខ្លួនបានជាពិសេសគឺនៅខាងក្រោមតែម្ដងគឺបានបើកជាផ្លូវការហើយ ។ ដែលកន្លែងរំអិលមួយនេះស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក វាគឺស្ថិតនៅជាន់ទី៧០ហើយរំអិលចុះទៅជាន់ទី៦៩នៃអគារ U.S Bank Tower ហើយប្រវែងរបស់វាគឺប្រមាណជា៤៥ហ្វីត (១៤ម៉ែត្រ ) ។

បើយើងតាមអ្នកដែលបង្កើតកន្លែងនេះឡើងពួកគេមានបំណងផ្ដល់អារម្មណ៍រំភើបដល់អ្នកដែលក្លាហាននឹងចូលចិត្តភាពព្រឺព្រួច ។ គួរបញ្ជាក់ថាតាមប្រភពអ្នកសាងសងបានឲ្យដឹងថាកញ្ចក់នេះមានកម្រាស់ប្រមាណជា៣.២សង់ទីម៉ែត្រតែពួកគេអះអាងថាវាមានភាពស្វិត ហើយវាអាចទប់ទល់កម្លាំងខ្យល់ហើយសូម្បីតែរញ្ជួយដី ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កន្លែង​រំអិល​ក្នុង​កែវ​កញ្ចក់​ដ៏​ស្រៀវ​សាច់​បើក​ជា​ផ្លូវការ​ហើយ​ តើ​មាន​ប្រិយមិត្ត​ណា​ចង់​សាក​មើល​ទេ​ ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:ជីវិតនិងសង្គម
Tags: