សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ដង្កៀប​ក្តាម​ កំពុង​ការពារ​អភិរក្ស​មាន​ សក្ដានុពល​ខ្ពស់​

សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ដង្កៀប​ក្តាម​ កំពុង​ការពារ​អភិរក្ស​មាន​ សក្ដានុពល​ខ្ពស់​

បន្ទាយមានជ័យ ៖ តំបន់​អភិរក្ស​ដង្កៀប​ក្តាម​ នៃ​មាត់បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ចម្ងាយ​ពី​ស្រុក​ព្រះនេត្រព្រះ​ជាង​៤០​គីឡូម៉ែត្រ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ និង​សហគមន៍​នៅ​ទីនោះ មានការ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់ ទប់ស្កាត់​ពី​ការ​តាម​ប្រមាញ់​របស់​ជនខិលខូច ដើម្បី​ថែរក្សា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​។

សត្វ​ស្លាប​ទាំងនោះ គេ​ចាត់ទុកថា មាន​សក្ដានុពល​ខ្ពស់ សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ នៅ​ថ្ងៃ​ខាងមុខ​ដើម្បី​មក​ទស្សនា​កម្សាន្ត​ហើយ​ប្រែក្លាយ​ជាទី​តំបន់​ដាច់​ស្រយាល​កម្រ​មាន​មនុស្ស​ទៅដល់ មក​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​ជាទី​គយគន់​សម្រាប់​ភ្ញៀវ ទេសចរ​មក​ទស្សនា​សត្វ​ស្លាប​ទាំងនោះ។

លោក សួន សុ​ម៉ៅ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ព្រះនេត្រព្រះ​ប្រាប់​ឱ្យ​ដឹង​ថា សត្វ​ស្លាប​ចម្រុះ​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ដង្កៀប​ក្តាម​នេះ​គេ​តែងតែ​សង្កេតឃើញ​សត្វ​ស្លាប​ច្រើន​ប្រភេទ​មក​ប្រមូល​ផ្គុំ​គ្នា​រស់នៅ​ទីនេះ​ជាទី​កន្លែង​ប្រភព​ទឹក​សម្រាប់​សត្វ​ស្លាប​ចុះ​ផឹកទឹក និង​រក​ចំណីអាហារ ហើយ​សត្វ​ស្លាប ភាគច្រើន​គេ​ឃើញ​មាននៅ​រដូវ​ខែប្រាំង ចំណែក​រដូវវស្សា​សត្វ​ស្លាប​ទាំងនោះ បាន​ហើរ​គេច​ទៅ​តំបន់​ផ្សេងៗ​ទៀត​ក្នុង​បឹង​ទន្លេសាប​អស់​។

លោក​ម៉ៅ​ បាម​ បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សត្វ​ស្លាប​ជម្រុះ​ទាំងនោះ​រួមមាន​សត្វ​កុក សត្វ​រនៀល​ពណ៌​, សត្វ​ទង់ ត្រដក់ ក្រសា ក្រៀល​ខ្ច​ង មាន់ទឹក និង​សត្វ​ស្លាប​ច្រើន​ប្រភេទ​ទៀ​មាន​ត​រហូតដល់​រាប់​រយ​ឯណោះ​ហើយ​សត្វ​ទាំង​ស្លាប​ទាំងនោះ ​ត្រូវ​បាន​ក្រុម​សហគមន៍ ក៏ដូចជា ក្រុម​មន្ត្រីជលផល បាន​តែងតែ​ធ្វើការ​អភិរក្ស និង​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ ចូលរួម​ការពារ​ទប់​ស្កាត់​មិន​ឱ្យ​មានការ​បរបាញ់​នោះ​ឡើយ​មិនតែប៉ុណ្ណោះ​មាន​អង្គការ​អភិរក្ស​សត្វព្រៃ​ក៏​ធ្លាប់​ចុះ​មក​ត្រួត​ព​និត្យ​និង​ចុះ ផ្សព្វផ្សាយ​ជូន​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​សត្វ​ស្លាប​ទាំងនោះ​ផងដែរ។ លោក​បញ្ជាក់​បន្ត​ឲ្យ​ដឹង​ទៀត​ថា តំបន់​អភិរក្ស​ដង្កៀប​ក្តាម ជា​តំបន់​ទឹក​លិច នៅ​រដូវវស្សា​គេ​ធ្វើដំណើរ​តាម​ទូក និង​រដូវប្រាំង​ធ្វើដំណើរ​តាម​ម៉ូតូ និង​គោយន្ត ឬក៏​ថ្មើរជើង​មិន​សូវ​មាន​មនុស្ស​ទៅដល់​ទីនោះ​ទេ ដោយ​សារ​ផ្លូវ​លំបាក មិន​ទាន់​មាន​ការ​អភិវឌ្ឍន៍​ក្រៅពី​សត្វ​ស្លាប តំបន់​អភិរក្ស​ដង្កៀប​ក្តាម​ក៏​ជាទី​កន្លែង​អភិរក្ស​ពូជ​ត្រី​ជាច្រើន​ប្រភេទ​ផង​ដែរ៕