សេចក្តី​ជូន​ដំណឹង​​ស្តីពី​អាកាស​​ធាតុ​នៅ​កម្ពុជា​​

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ​២០១៦ ក្រសួង​ធនធានទឹក និង​ឧតុនិយមបាន​ចេញ​សេចក្តីជូនដំណឹង​​បន្ថែម ស្តី​ពី​ស្ថាន​ភាព​​អាកាសធាតុ​​នៅកម្ពុជា​ ដោយ​បញ្ជាក់​​ថា បច្ចុប្បន្ន​ជ្រលង​សម្ពាធ​ទាប បាន​និង​កំពុង​គ្របដណ្តប់​មក​លើ​កម្ពុជា ។

ទទ្ទឹម​នេះ ​ក៏​មាន​វិ​សម្ពាធ​ទាប​មួយ​កើតឡើង នៅ​ភាគ​កណ្តាល​សមុទ្រ​ចិន​ខាងត្បូង ដែល​អាំ​ច​វិ​វត្ត​ទៅ​ជា​កូន​ព្យុះ (TS) នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ស្ថានភាព​បែប​នេះ បង្ក​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស រួម​ទាំង​លាយឡំ​នឹង​ខ្យល់​បក់​បោក​ខ្លាំង​ផង​ដែរ​ ។

សេចក្តី​​ជូនដំណឹង​​មានដូចខាង​ក្រោម ៖