ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?

ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?



ភ្នំពេញ ​៖​ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាថ្មី​សម្រាប់​ទស្សនិកជន​ និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ខណៈ​សុខៗ​ស្រាប់តែ​រូបថត​សិច​ស៊ី​ព្រលែង​ដងខ្លួន​បញ្ចេញ​សាច់​ខ្ចី​បិទបាំង​តែ​ត្រង់​ចំណុច​សំខាន់​របស់​តារា​ចម្រៀង​រូប​ស្រស់​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​បាន​គេ​ទម្លាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​ទស្សនិកជន​រហូត​មានការ​Share ចែករំលែក​យ៉ាង​ព្រោងព្រាត។ ប៉ុន្តែ​យ៉ាងណាមិញ​ត្រូវបាន​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស ចេញមុខ​ឆ្លើយ​បដិសេធ​ថា ពុំ​មែន​ជា​រូបថត​នាង​ឡើយ។

រូបភាព​សិច​ស៊ី​មួយ​សន្លឹក ​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​ក្រសែភ្នែក​បុរសៗ​នេះ​ត្រូវបាន​Page Troll & Support Pop Singer បង្ហោះ​ភ្ជាប់​ជាមួយ​ការ​សរសេរ​ដោយ​ខ្លី​ថា​មើល ទេព បូ​ព្រឹក្ស លេង​ចុះឡើង​កប់។ # លើស​ហើយ​…​។​ ភ្លាមៗ​នោះ​ក្រោយពី​មានការ​បង្ហោះ​រូបភាព​នេះ​បានធ្វើ​ទស្សនិកជន​ជាច្រើន​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​គ្រប់គ្នា​ថែមទាំង​មានការ​Share ចែករំលែក​នៅលើ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​ផងដែរ​។​

ឆ្លើយតប​នឹង​ការ​បង្ហោះ​រូបភាព​សិច​ស៊ី​ខាងលើ​នេះដែរ​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស​បានលើកឡើង​ដោយនិយាយ​ចំអក​ថា OMG !! រាង​ដែល​អូន​ប្រាថ្នា​បើ​បាន​ដើមទ្រូង​ធំ​ដើមដៃ​តូច​ជើង​ស្រឡូន រាង​អញ្ចឹង​ល្អ​យ៉ាង​ណា​ទេ។ សរសើរ​បង​ពូកែ​រក​រូប​មែន សូម្បី​ខ្ញុំ​ក៏​ចង់ Surprise ខ្លួនឯង​ទៀត​ហា​ថា​បាន​រាង​ស្អាត​អញ្ចឹង​តាំងពី​ពេលណា ហាហា​ហើយ​បើ​រាង​បាន​ប៉ុណ្ណឹង​មែន​សប្បាយ​ស្លៀកពាក់​ណាស់​ព្រោះ​រាង​ស្អាត​ស្លៀក​អ្វី​ក៏​សម ​មិនបាច់​ខំ​រក​ម៉ូត​ច្នៃ​ម៉ូត​កាត់​ពាក់​ឲ្យ​សម​រាង​ដូច​រាល់ថ្ងៃ​ហត់ ហើយ ពិបាក​ណាស់​។​

តារាចម្រៀង​ស្រី​ពូកែ​ខាង​បំបែក​ក្បាច់​រាំ​កញ្ញា ទេព បូ​ព្រឹក្ស បានបញ្ជាក់​បន្ថែមថា គ្រាន់តែ​បញ្ជាក់ Admin Page មុន​ផុស​គួរ​គិត កុំ​ដោយសារ​ចង់បាន​ល្បី ផេក​ខ្លួនឯង​យកឈ្មោះ​តារា​ផ្សេង​មកលេង​សើច សូម​គិតដល់​ចិត្ត​គេ​ផង ប្រយ័ត្ន​មាន​បញ្ហា​ជាយថាហេតុ​បង អរគុណ។ តាមរយៈ​ការចេញមុខ​បំភ្លឺ​ពី​សំណាក់​សាមីខ្លួន​ខាងលើនេះ​គឺអាច​សន្និដ្ឋាន​បាន​រូប​ភាព​នេះ​គឺ​មិន​មែន​ជា​រូប​របស់​នាង​ឡើយ​ពោល​វា​គ្រាន់តែ​ជាការ​បង្ហោះ​បន្លំ​ភ្នែក​មហាជន​តែប៉ុណ្ណោះ៕

ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?

ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?

ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?

ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?

ទេព បូ​ព្រឹក្ស ធ្វើ​អី​ទៀតហើយ​ហ្នឹង​…?