ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន​ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺ​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី​ទិវា​ដឹងគុណ​លោក​ឪពុក និង​អ្នក​ម្ដាយ

ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន​ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺ​ជា​ប្រធានបទ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី​ទិវា​ដឹងគុណ​លោក​ឪពុក និង​អ្នក​ម្ដាយ

សៀមរាប ​៖​ នៅ​ក្នុង​គម្រោង​ទាំង​០៩​ របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ដែល​ហៅ​កាត់​ថា (CWCC) គម្រោង​ឪពុក​-​ម្តាយ​គំរូ​គឺជា​គម្រោង​សំខាន់​មួយ ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍ បាន​យល់​អំពី​សិទ្ធិ​កុមារ ការ​ការពារ​កុមារ និង​តួនាទី​របស់​ឪពុកម្តាយ​ផងដែរ។

នៅ​វត្ត​សុវណ្ណ​ព្រឹក្សា ហៅ​វត្ត​គគីរ ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​(CWCC)​ប្រចាំ​តំបន់​សៀមរាប ដោយមាន​កិច្ចសហការ​គាំទ្រ​ដោយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ និង​សហគមន៍​មូលដ្ឋាន​ឃុំ​កន្ទ្រាំ​ង ក្រោម​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផង​ដែរ ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី ទិវា​គុណ​លោកឪពុក​និង​អ្នក​ម្តាយ បាន​ប្រព្រឹត្តិ​ទៅ ដើម្បី​បង្កើន​ការ​គោរព បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​កូន​ និង​ឪពុកម្តាយ ដែល​ជា​ពិសេស​នោះ ក្នុង​យុទ្ធនាការ​នេះ ត្រូវបាន​លើកកម្ពស់​ការយល់ដឹង អំពី​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន ប្រកបដោយ​ព្រហ្ម​វិហារធម៌ ជាមួយនឹង​ការឆ្លើយតប ដឹងគុណ​វិញ ចំពោះ​ឪពុកម្តាយ​ផងដែរ។

លោកស្រី ប៉េង ប៉ុណ្ណា​រ៉ា​ន់ ប្រធាន​គ្រប់គ្រង​តំបន់​នៃ​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC)​ខេត្តសៀមរាប បាន​បញ្ជាក់ថា ៖ សម្រាប់​ឆ្នាំនេះ​(​ឆ្នាំ​២០១៦) គម្រោង​ឪពុក​ម្តាយ​គំរូ ត្រូវ​បាន​កំណត់​ស្រុក​គោលដៅ​ចំនួន​៣ គឺ​ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម និង​ស្រុក​ស្វាយ​លើ។ គម្រោង​នេះ ឧបត្ថម្ភ​ដោយ មូលនិធិ ដែនដី​មនុស្ស នៃ​ប្រទេស​អាល្លឺម៉ង់។ CWCC បាន​ដំណើរការ​គម្រោង​មួយ​នេះ តាំងតែ​ពី​ឆ្នាំ​២០១៤ ដោយ​ភ្ជាប់​ជាមួយ​នឹង​គម្រោង គ្រប់គ្រង​កំហឹង​បុរស។

ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះគ្រូ​ចៅអធិការ​វត្ត​សុវណ្ណ​ព្រឹក្សា ហៅ​វត្ត​គគីរ ដែល​ត្រូវបាន​ម្ចាស់​កម្មវិធី អរតនា និមន្ត​ចូលរួម​នោះ ​ មាន​ថេរ​ដីកា​ថា ៖ ប្រធានបទ នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី​ទិវា​ដឹងគុណ​លោកឪពុក​និង​អ្នក​ម្តាយ របស់​គម្រោង​ឪពុកម្តាយ​គំរូ ឆ្នាំ​២០១៦​នេះ គឺ​ពិត​ជាមាន​ខ្លឹមសារ​វិសេសវិសាល ដោយ​យោងតាម​ពុទ្ធឱវាទ ទី​១( មេត្តា )​គឺ​ការផ្តល់​ឲ្យ​កូន​នូវ​សេចក្តីស្រឡាញ់ ការ​ប្រាថ្នា​ល្អ ទី​២(​ករុណា​)​ការប្រគល់​ឲ្យ​កូន​នូវ​សេចក្តី​អាណិត ការជួយ​សង្គ្រោះ​កូន​ឲ្យ​រួច​ផុតពី​រណ្តៅ​ទុក្ខ ទី​៣(​មុទិតា​)​ការ​មាន​សេចក្តី​ត្រេកអរ នៅពេលដែល​កូន​មាន​សេចក្តីសុខ និង​ទី​៤ បង្គ្រប់​ពាក្យ​ថា ព្រហ្ម​វិហារធម៌ ដោយ​ឧបេក្ខា​របស់​ឪពុកម្តាយ គឺ​ការ​តាំង​ចិត្តជា​អាជ្ញាកណ្តាល ស្រឡាញ់​កូនៗ​ស្មើៗ​គ្នា មិន​មាន​លំអៀង នោះ​ឡើយ។
នៅក្នុង​កម្មវិធី​នៃ​យុទ្ធនាការ​នេះ​ផងដែរ​វាគ្មិន​ផ្សេងៗ​ទៀត ដូចជា​លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ​កន្ទ្រាំ​ង និង​លោក​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ប្រាសាទបាគង​ជាដើម បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ៖ កុមារ គេ​នឹង​រៀន​សូត្រ​តាម​សង្គម​ដែល​ពួកគេ​កំពុង​រស់នៅ។ កុមារ បើ​គេ​រស់នៅ​ជាមួយ​អំពើ​ហិង្សា គេ​នឹងមាន​អារម្មណ៍​ភ័យខ្លាច​បើ​គេ​រស់នៅក្នុង​ភាព​ស្ងៀមស្ងាត់​គេ​ចេះ​មាន​អារម្មណ៍​ឯកោ ក៏ប៉ុន្តែ​បើ​ពួកគេ​រស់នៅ​ដោយមាន​កិច្ចការពារ​ និង​រស់នៅ​ជាមួយ​ភាពស្មោះត្រង់ ពួកគេ​នឹងមាន​អារម្មណ៍​ថា​ពួកគេ​មាន​សុវត្ថិភាព​និង​មាន​ទំនុកចិត្ត​។ តាមរយៈ​នៃ​ការបើក​ទស្សនៈ​របស់​វាគ្មិន​នោះ បានបង្ហាញ​ទ្រឹស្តី​ពិចារណា​ថា ​៖ បើ​ចង់​អប់រំ​មនុស្ស​ម្នាក់ ត្រូវតែ​ចាប់ផ្តើម​ធ្វើការ​អប់រំ​មនុស្ស​នោះ​មុន​កើត​រយៈពេល​២០​ឆ្នាំ។ ទ្រឹស្តី​នេះ គឺ​វា​ស្របទៅនឹង​ពាក្យ​ដែលថា ពេល​អ្នក ប្រៀនប្រដៅ​កូន​របស់​អ្នក សូមអ្នក​កុំ​បារម្ភ​ថា កូន​អ្នក​មិន​ស្តាប់​អ្នក​ឲ្យ​សោះ តែ​ត្រូវ​ប្រយ័ត្ន កូន​របស់​អ្នក កំពុង​ឃ្លាំមើល​ទង្វើ​របស់​អ្នកជា​និច្ច។ ទាំងអស់នេះ​គឺ​ស្ថិតក្នុង​ន័យ​ថា មាន​ឪពុកម្តាយ​គំរូ ទើប​មាន​មរតក​នៃ​អំពើ​ល្អ កសាង​កតញ្ញូ និង​មានការ​តបស្នង​ដោយ​កូន ដែល​ប្រកបដោយ​គន្លង​ធម៌៕