រុស្ស៊ី​ប្រកាស​ជោគជ័យ​ពី​ការ​សាកល្បង​អាវុធ​ថ្មី ស្រប​ពេល​បាត់បង់​សត្រូវ​ធំ​មួយ​នៅ​អឺរ៉ុប

ក្រុមហ៊ុនផលិតប្រព័ន្ធការពារដែនអាកាសរុស្ស៊ី Almaz-Antey បានសម្រេចធ្វើការសាកល្បងយ៉ាងជោគជ័យ នូវប្រព័ន្ធការពារដែនអាកាសថ្មីបំផុតមួយ នោះគឺ Buk-M3 ដែលការសាកល្បងនេះ ត្រូវបានធ្វើឡើងនៅទីលានបាញ់គ្រាប់រ៉ុកកែត Kapustin Yar ក្បែរទីក្រុង Astrakhan នៅភាគខាងត្បូងរុស្ស៊ី ហើយការប្រកាសដូចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីបាត់បង់សត្រូវធំមួយ នោះគឺអង់គ្លេស បន្ទាប់ពីប្រជាជនប្រទេសនេះ បោះឆ្នោតសម្រេចដើរចេញពីក្រុមប្រទេសអឺរ៉ុប ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Almaz-Antey លោក Yan Novikov បានឲ្យដឹងថា “មីស៊ីលដែលបាញ់នោះ ចំគោលដៅបានល្អណាស់ មិនត្រឹមតែប៉ុណ្ណោះ វាបានចូលទៅកាន់តំបន់មីស៊ីលមានប្រសិទ្ធភាពទៀត” ដោយលោកបាននិយាយថា រុស្ស៊ីគួរតែបង្កើតកងពលតូចមួយក្រុម សម្រាប់ទទួលខុសត្រូវលើប្រព័ន្ធមីស៊ីល Buk ប្រភេទថ្មីនេះ ។
ខែលការពារមីស៊ីល Buk-M3 នឹងក្លាយជាខែលការពារមីស៊ីលដែលគ្មានគូប្រៀប ក្នុងចំណោមប្រព័ន្ធការពារមីស៊ីលឯទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ (class) ដូចគ្នានេះ ។ លោក Alexander Leonov ប្រធានកងកម្លាំងផ្នែកការពារដែនអាកាសរុស្ស៊ីបានបង្ហើបឲ្យដឹងថា មីស៊ីលប្រភេទថ្មី ហើយមានលក្ខណៈពិសេសជាងគេ នឹងត្រូវផលិតឡើងសម្រាប់ប្រើជាមួយនឹង Buk-M3 ។
ប្រអប់សម្រាប់បាញ់មីស៊ីលនោះ នឹងត្រូវគេរចនាថ្មី ដើម្បីអាចផ្ទុកមីស៊ីលបាន៦ដើម ដែលមីស៊ីលពិសេសទាំងនោះអាចបាញ់បានឆ្ងាយជាងមុន សំដៅលើគោលដៅនៅលើអាកាសតែម្ដង ដោយវានឹងត្រូវបង្កើនល្បឿនឲ្យលឿនជាងមុន១.៥ដង ។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងប្រាប់សារព័ត៌មាន TASS ថា ខែលការពារមីស៊ីល Buk-M3 អាចនឹងត្រូវបញ្ចូលទៅក្នុងឃ្លាំងអាវុធនាចុងឆ្នាំ២០១៦នេះ ដោយវានឹងត្រូវគេបញ្ជូនទៅឲ្យក្រុមយោធាចាប់ពីឆ្នាំ២០១៦នេះតទៅ ។

គួរបញ្ជាក់ថា ខែលមីស៊ីលថ្មី Buk-M3 នឹងមានសមត្ថភាពខ្លាំងជាងប្រព័ន្ធ S-300 ដោយវាមានសមត្ថភាពសម្លាប់បានខ្ពស់ជាង ហើយមានដែនអាទិភាព៧០គីឡូម៉ែត្រ ហើយបាញ់បានកម្ពស់២៥គីឡូម៉ែត្រ ។ ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu ធ្លាប់បានលើកពីគម្រោងបង្កើតកងពលតូចមួយ សម្រាប់ប្រើប្រាស់ប្រព័ន្ធមីស៊ីល Buk នេះតែម្ដង ៕

រុស្ស៊ី​ប្រកាស​ជោគជ័យ​ពី​ការ​សាកល្បង​អាវុធ​ថ្មី ស្រប​ពេល​បាត់បង់​សត្រូវ​ធំ​មួយ​នៅ​អឺរ៉ុប រុស្ស៊ី​ប្រកាស​ជោគជ័យ​ពី​ការ​សាកល្បង​អាវុធ​ថ្មី ស្រប​ពេល​បាត់បង់​សត្រូវ​ធំ​មួយ​នៅ​អឺរ៉ុប រុស្ស៊ី​ប្រកាស​ជោគជ័យ​ពី​ការ​សាកល្បង​អាវុធ​ថ្មី ស្រប​ពេល​បាត់បង់​សត្រូវ​ធំ​មួយ​នៅ​អឺរ៉ុប

ប្រភព៖ kqube

  • រុស្ស៊ី​ប្រកាស​ជោគជ័យ​ពី​ការ​សាកល្បង​អាវុធ​ថ្មី ស្រប​ពេល​បាត់បង់​សត្រូវ​ធំ​មួយ​នៅ​អឺរ៉ុប已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: