លោក ជុន ច័ន្ទបុត្រ​៖ អាជីព​អ្នក​កាសែត​អាច​ជួយ​ពលរដ្ឋ​និង​សង្គម​ជាតិ

លោក ជុន ច័ន្ទបុត្រ ជាថ្នាក់ដឹកនាំ និងជាអ្នកកាសែតវិទ្យុអាស៊ីសេរីម្នាក់ ដែលកំពុងទទួលបានការគំាទ្រពីអ្នកស្តាប់។ ជាក្មេងកំព្រាតំាងពីអាយុ១៣ឆ្នាំ នៅក្រោយរបបខ្មែរក្រហម លោក បានប្រឹងប្រែង រស់ រៀនសូត្រដោយខ្លួនឯង។ លោកជុន ច័ន្ទបុត្រ ធ្វើការនៅក្នុងវិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជិត២០ឆ្នាំមកហើយ។ មកដល់ពេលនេះ គាត់ គ្មានបំណងទៅប្រកបការងារអ្វីក្រៅ ពីអ្នកកាសែត នេះឡើយ។ អាជីពអ្នកកាសែតវិទ្យុ ដែលលោកចូលចិត្ត និងជាការងារមួយ ដែលលោកអាចជួយពលរដ្ឋនិងសង្គមបាន។

ប្រភពៈ RFI