នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?

6 Videos


តែមួយប៉ប្រិចភ្នែកតារាកំប្លែងនាយ ក្រូច កាន់តែមានកេរ្តិ៍ឈ្មោះនៅក្នុងអាជីពសិល្បៈ។ នាយក្រូច ក្តោបបានការងារជាច្រើនដែលមានទាំងកំប្លែង ច្រៀងកាត់សក់ សម្តែង និង ជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ទៀតផង។ ប៉ុន្តែថ្មីៗនេះ តារាកំប្លែងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះ បានបង្ហោះសារប្លែកៗក្នុងន័យត្អូញត្អែរចង់លាឈប់ពីអាជីពសិល្បៈ ស្របពេលដែលប្រជាប្រិយភាពរបស់នាយ កំពុងទទួលបានការគាំទ្រពីសំណាក់មហាជន ។

P9

ថ្មីៗនេះតារាកំប្លែងនាយ ក្រូច បានបង្ហោះសារប្លែកៗជាបន្តបន្ទាប់ ដែលមានអត្ថន័យថា «ខ្ញុំជាមនុស្សមិនល្អសម្រាប់អ្ន្កទាំងអស់គ្នារាប់រកទេ បំបោះបង់ខ្ញុំចោលទៅ» «ខ្ញុំចង់សម្រាកហើយ ព្រោះជិតអស់តម្លៃសម្រាប់អ្នក» ។ ជាមួយនឹងសារខ្លីៗនេះ គេមានការជឿជាក់ថា នាយក្រូចប្រហែលជាមានរឿងអ្វីមួយមិនសប្បាយចិត្ត ហើយចង់ចាកចេញពីការងារសិល្បៈ។ ក្នុងនោះ ក៏មានការលើកទឹកចិត្តពីមិត្តភក្តិក្នុងហ្វេសប៊ុក ដែលអ្នកខ្លះសួរថា មានរឿងអ្វីបានចង់ឈប់? ស៊ូ ស៊ូបង ឯអ្នកខ្លះទៀត ក៏បានលើកឡើងថា កុំឈប់អីពូ ហើយក៏កុំខ្វល់ជាមួយពាក្យគេថា…។

នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?

ទាក់ទងនឹងរឿងនេះ អ្នកយកព័ត៌មានរបស់យើង មិនអាចទាក់ទងសុំសម្ភាសជាមួយនាយក្រូចឡើយ ដោយទូរស័ព្ទចូលហើយ ពុំមានអ្នកទទួល ។ ក្រោយពីមានឈ្មោះបោះសំឡេងក្នុងវិស័យកំប្លែង នាយក្រូច បានអូសទាញក្រុមគ្រួសាររបស់ខ្លួនមកលេងកំប្លែងជាមួយដែរ ក្នុងនោះមានដូចជានាងអីុត និង នាយចឺមជាដើម។ ក្នុងមួយខែៗ នាយក្រូចអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ។ សព្វថ្ងៃ នាយក្រូច មានជីវភាពរស់នៅហ៊ឺហា និង មានផ្ទះធំទ្រនំខ្ពស់ប្លែកខុសពីពេលមុនចូលសិល្បៈ ៕ ចេនី

នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?
នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?
នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?
នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?
នាយ​ក្រូច មានរឿង​អ្វី បានជា​ចង់​ឈប់​ពី​សិល្បៈ​?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត