កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​

6 Videos


មុននេះមានព័ត៌មានថា លោក ឆាយ វិរៈយុទ្ធ បានរំលោភនារីម្នាក់ដែលជាតារាសម្តែង និង ជា ពិធីការិនីក្នុងកម្មវិធី «រាត្រីណាត់ជួប» ធ្វើឲ្យនាងខូចចិត្តរហូតបញ្ចេញសារបង្ហាញពីការខូចចិត្តរបស់នាង តែក្រោយមកគេក៏ឃើញនាងបង្ហោះសារសុំអភ័យទោសដល់លោក ឆាយ វិរៈយុទ្ធ វិញ ។ កញ្ញា ណូម័រ ដែលជាតារាសម្តែង និង ជាពិធីការិនីក្នុងកម្មវិធី «រាត្រីណាត់ជួប» បានបង្ហោះសារ សុំទោសចំពោះលោក ឆាយ វិរៈយុទ្ធ បន្ទាប់ពីកញ្ញា បានបង្ហោះសារមួយថា ត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភរូបនាង នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។

P9

បន្ទាប់ពីបានបង្ហោះសារ ដូចខាងលើរួចមក នៅល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ កញ្ញា ណូម័រ បានធ្វើការសុំទោសជាសាធារណៈដោយបានរៀបរាប់ថា «នាងខ្ញុំ ណូម័រ សូមធ្វើការសុំទោសចំពោះបងប្រុស ឆាយ វិរៈយុទ្ធ ជាសាធារណៈ ចំពោះរឿងកាលពីម្សិលម្ងៃ៉ ដែលនាងខ្ញុំបានបង្ហោះរូបភាពនឹងអក្សរថា «ថ្ងៃនេះត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភ ចឹងល្ងាចនេះ មិនបានទៅធ្វើជាពិធីការិនី ការប្រគំតន្ត្រីរាត្រីណាត់ជួប នៅកំបូល ចោមចៅទេ « តាមពិតនាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ថ្ងៃនេះ មិនបានទៅធ្វើជាពិធីការិនីទេ ព្រោះរវល់ជាប់ថតបទថ្មីជាមួយបងយុទ្ធ ប៉ុន្តែពេលដែលនាងខ្ញុំបង្ហោះទៅក្នុងហ្វេសប៊ុក ស្រាប់តែមិត្តៗចែករំលែករូបភាព នឹងអក្សរទាំងនោះឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់បងៗសារព័ត៌មានចុះព័ត៌មាន ចុះកាសែតទៀត ហេតុនេះធ្វើឱ្យប៉ះពាល់កិត្តិយសបងយុទ្ធ ព្រោះតែការលេងសើច ខ្វះការពិចារណារបស់ខ្ញុំដោយអចេតនា ទោះបីបងយុទ្ធគាត់មិនប្រកាន់ ប៉ុន្តែនាងខ្ញុំក៏មិនអាចនៅស្ងៀមបានដែរ នាងខ្ញុំជាអ្នកខុស នាងខ្ញុំត្រូវតែមានទំនួលខុសត្រូវ!!! អរគុណចំពោះការស្រឡាញ់រាប់អានរបស់ពុកម៉ែបងប្អូន ទាំងក្នុងនឹងក្រៅហ្វេសប៊ុក ដោយក្តីគោរពពីនាងខ្ញុំ NoMore» ។

កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​

គួររំលឹកថាកន្លងទៅថ្មីៗនេះនារីម្នាក់ដែលជាពិធីការិនី ក្នុងកម្មវិធី «រាត្រីណាត់ជួប» កញ្ញា ណូម័រ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ត្រូវបានលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភនាង នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ។ នាងបានសរសេរថា «ថ្ងៃនេះនាងត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់ រំលោភចឹងល្ងាចនេះមិនបានទៅធ្វើជាពិធីការិនីការប្រគំតន្ត្រី «រាត្រីណាត់ជួប» នៅកំបូល ចោមចៅទេ» ។

កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​

បើមើលតាមរូបភាពមិនដូចអ្វីដែលនាង បាននិយាយនោះទេ ពោលគឺ គេឃើញរូបភាពដូចជា មានការរៀបចំយ៉ាងល្អស្អាត ដែលត្រូវបានគេទម្លាយឲ្យដឹងថា រូបនោះតាមពិតទៅវាគ្រាន់តែជាការសម្តែង MV បទចម្រៀងថ្មីតែប៉ុណ្ណោះ ហើយក៏មិនទាន់បញ្ចេញឲ្យដឹងថាជាបទអ្វីនៅ ឡើយ? ដូច្នេះមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាដើម្បីឲ្យអស់ចម្ងល់ព្រមទាំងដឹងការពិតថាយ៉ាងណាទៅវិញ? ៕ ដេវីត

កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​
កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​
កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​
កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​
កញ្ញា​ ណូ​ម័​រ ​ដឹង​កំហុស ​ព្រោះ​លេងសើច​ជ្រុល​ជាមួយ​ឆាយ វិ​រៈ​យុទ្ធ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត