មូលហេតុ​ដែលក្រខុបព្រៃល្អ​សម្រាប់​មនុស្ស​វ័យ​កណ្តាលនិង​ចាស់ជរា​!

មូលហេតុ​ដែលក្រខុបព្រៃល្អ​សម្រាប់​មនុស្ស​វ័យ​កណ្តាលនិង​ចាស់ជរា​!

១.ផ្លែក្រខុបព្រៃសម្បូរទៅដោយវីតាមីន C
ផ្លែក្រខុបព្រៃត្រូវបានគេស្គាល់ថា សម្បូរទៅដោយប្រភពវីតាមីន C ច្រើនជាងគេក្នុងពិភពលោក ដែលច្រើនជាងក្រូចដល់ទៅ ៦០ ដង។ វីតាមីន C មានអត្ថប្រយោជន៍ដល់សុខភាពស្បែក សក់និងក្រចក។ សារធាតុចិញ្ចឹមនេះក៏ជួយពន្លឿនដល់ការព្យាបាលមុខរបួសនិងឆ្លងមេរោគ ព្រោះវាជួយជំរុញដល់ប្រព័ន្ធភាពស៊ាំ។

២.កំពូលផ្លែឈើនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការលាក
របួសមុតឡើងហើមជាសញ្ញាល្អបំផុតព្រោះវាជាការបញ្ជាក់ច្បាស់ថា រាងកាយកំពុងទប់ស្កាត់ការឆ្លងមេរោគ ប៉ុន្តែប្រសិនបើវាកើតឡើងដោយគ្មានមូលហេតុ នោះគឺជាសញ្ញាណអាក្រក់ទៅវិញ។ ការរលាករ៉ាំរ៉ៃគឺជាប់ទាក់ទងនឹងមហារីក ជំងឺបេះដូង ជំងឺធាត់ ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែមនិងបញ្ហាសុខភាពជាច្រើនទៀតដែលអាចមានគ្រោះថ្នាក់ដល់ សុខភាពនិងជីវិតរបស់អ្នក។ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចាប់អារម្មណ៍ចំពោះផ្លែក្រខុបព្រៃព្រោះ មានគុណសម្បត្តិប្រឆាំងនឹងការរលាក។

៣.ជួយកាត់បន្ថយការឈឺសន្លាក់
ដោយសារភាពអស្ចារ្យនៃគុណសម្បត្តិប្រឆាំងនឹងការរលាក និងសម្បូរទៅដោយវីតាមីន C ផ្លែក្រខុបព្រៃក៏អាចជួយរក្សាសន្លាក់របស់អ្នកមិនឱ្យមានបញ្ហាផងដែរ ។

៤.ទទួលទានផ្លែឈើនេះជំនួយដល់ភ្នែករបស់អ្នកឱ្យកាន់តែភ្លឺច្បាស់
ផ្លែក្រខុបមានផ្ទុកសារធាតុ Antioxidants Lutein និង Zeaxanthin ដែលមានផលល្អដល់ភ្នែក ដូច្នេះបន្ថែមក្រខុបព្រៃនិងការ៉ុតជាមួយគ្នានៅក្នុងរបបអាហារ ប្រចាំថ្ងៃ ដើម្បីជួយដល់សុខភាពភ្នែក។

៥.ជំនួយដល់អារម្មណ៍និងមុខងារខួរក្បាល
ថ្នាំពេទ្យមិនមែនជាថ្នាំដែលជួយបំបាក់ភាពធុញទ្រាន់ដ៏មាន ប្រសិទ្ធិភាពតែមួយមុខនោះទេ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ផ្លែក្រខុបព្រៃពិតជាល្អសម្រាប់បង្កើនមុខងារខួរក្បាលដោយជំរុញដល់ អង្គចងចាំនិងការផ្តោតអារម្មណ៍យ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ iknow

  • មូលហេតុ​ដែលក្រខុបព្រៃល្អ​សម្រាប់​មនុស្ស​វ័យ​កណ្តាលនិង​ចាស់ជរា​!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:សុខភាព
Tags: