តើ​អ្នកដឹង​ទេ ពិសា​កាហ្វេ ២ ពែង​ក្នុង​មួយថ្ងៃ មានគុណ​ប្រយោជន៍​ដល់​ថ្លើម​របស់​អ្នក​យ៉ាង​ណានោះ​

តើ​អ្នកដឹង​ទេ ពិសា​កាហ្វេ ២ ពែង​ក្នុង​មួយថ្ងៃ មានគុណ​ប្រយោជន៍​ដល់​ថ្លើម​របស់​អ្នក​យ៉ាង​ណានោះ​



មនុស្ស​យើង​ភាគច្រើន នា​ពេល​ព្រឹក គាត់​មិនបាន​ទទួលទាន​កាហ្វេ ឱ្យ​បាន ១ ឬ ២ ពែង​នោះ​ទេ​។ តាម​ការពិត កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត នៅលើ​ពិភពលោក ដោយ​កាហ្វេ​ប្រមាណ​ជាង ៤៥០ ពាន់​លាន​ពែង ត្រូវបាន​មនុស្ស​ទទួលទាន ជា​រៀងរាល់ឆ្នាំ។

កាហ្វេ មិនទាន់​ត្រូវបាន​ចាត់ទុកថា ជា​ភេសជ្ជៈ ដែល​ល្អ​ចំពោះ​សុខភាព​នោះទេ ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា ការ​ទទួលទាន​កាហ្វេ ក្នុង​កម្រិត​មធ្យម​ជាប្រចាំ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ជំងឺថ្លើម​ច្រើន​ប្រភេទ រួមទាំង​ជំងឺមហារីក រោគ​បង្កដោយ​សរសៃ​ហ្វ៊ី​ប និង​ជំងឺ​ក្រិន​ថ្លើម​ផងដែរ​។​

កាហ្វេ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្រិត​ខ្ពស់ ហើយ​វា​មានគុណ​ប្រយោជន៍​យ៉ាងខ្លាំង សម្រាប់​សុខភាព​ថ្លើម​របស់​អ្នក​។ ការស្រាវជ្រាវ ក៏បាន​បង្ហើប​ផងដែរ​ថា កាហ្វេ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ជំងឺមហារីក និង​ការ​រលាក ។ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​កាហ្វេ សូម​ពិសា​កាហ្វេ​ពីរ​ពែង ឬ ៣ ពែង ក្នុង​មួយថ្ងៃ ប៉ុន្ដែ​ត្រូវ​ជៀសវាង​ការទទួល​ទាន វា​មុនពេល​ចូល​គេង​។​

​កាហ្វេ និង​ជំងឺ​ក្រិន​ថ្លើម​
ជំងឺ​ក្រិន​ថ្លើម ជា​ជំងឺ​ថ្លើម​ដ៏​រ៉ាំរ៉ៃ ដែល​ប្ដូរ​ជាលិកា​ថ្លើម ដែល​មាន​សុខភាព​ល្អ ទៅជា​ជាលិកា ដែល​មាន​របួស ដោយ​បណ្ដាល​ឱ្យ​ស្ទះ​លំហូរ​ឈាម ទៅកាន់​ថ្លើម​។ ជា​លទ្ធផល កត្ដា​នេះ​បណ្ដាលឱ្យ​ប៉ះពាល់ ដល់​មុខងារ​របស់​ថ្លើម​។ ជំងឺ​ក្រិន​ថ្លើម បណ្តាល​ឱ្យ​មនុស្ស​ប្រហែល ១ លាន​នាក់​ស្លាប់ ជា​រៀង​រាល់​ឆ្នាំ និង​អាច​ត្រូវ​បាន​បង្កឡើង ដោយ​ការ​បរិភោគ​គ្រឿង​ស្រវឹង​ច្រើន​ហួសប្រមាណ​ការឆ្លង​មេរោគ​រលាក​ថ្លើម ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ជំងឺ​កក​ខ្លាញ់​ក្នុង​ថ្លើម​។

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ស្ដីពី​បន្ទុក​ជាស​កល ក្នុងការ​ទប់ស្កាត់​ជំងឺ​ឆ្នាំ ២០១៣ បានឱ្យដឹងថា ជំងឺ​ក្រិន​ថ្លើម បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​មនុស្ស ១,២ លាន​នាក់ ក្នុង​ឆ្នាំ ២០១៣ ដែល​កើនឡើង​ពី​ចំនួន​ស្លាប់ ០,៨ លាន​នាក់ ក្នុង​ឆ្នាំ ១៩៩០។

ការ​បង្កើន ការ​ទទួល​ទាន​កាហ្វេ​របស់​អ្នក ឱ្យបាន​ពីរ​ពែង ជា​រៀងរាល់ថ្ងៃ អាចជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​វិវត្ត​នៃ​ការ​កើត​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង ទៅនឹង​គ្រឿង​ស្រវឹង​។ នេះ គឺជា​អ្វី ដែល​ការសិក្សា​មួយ ចេញផ្សាយ​នៅ​ក្នុង ឆ្នាំ ២០១៦ ស្ដីពី​ឱសថ​វិទ្យា និង​ការព្យាបាល​ប្រដាប់​រំលាយ​អាហារ បាន​បង្ហើប​ឱ្យដឹង។

នៅ​ក្នុង​ការស្រាវជ្រាវ​មួយ ក្រុម​អ្នកស្រាវជ្រាវ បាន​វិភាគ​លើ​ការសិក្សា​ចំនួន​ប្រាំបួន​ផ្សេង​ពីគ្នា ដែល​បាន​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​កាហ្វេ និង​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម​នេះ​។ ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ នៅ​ចន្លោះ​ឆ្នាំ ១៩៩៤ និង​ឆ្នាំ ២០១៥ និង​មានការ​បញ្ចូល​ករណី​ឆ្នាំ ១៩៩០ និង​មាន​អ្នកចូលរួម ៤៣២.១៣៣ នាក់ ។​

ការសិក្សា​ចំនួន ៨ បាន​បង្ហាញថា ការបង្កើន​ការទទួល​ទាន​កាហ្វេ ២ ពែង​ក្នុង​មួយថ្ងៃ ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម​នេះ​។ ជាតិ​កាហ្វេ​អ៊ី​ន នៅក្នុង​កាហ្វេ បំប្លែង​ទៅជា​សារធាតុ​ម្យ៉ាង​ឈ្មោះថា paraxanthine ដែល​ការពារ​កា​ជាលិកា​តំណ​ភ្ជាប់ ដូច្នេះ​ការអភិវឌ្ឍ​នៃ​ជំងឺ​ក្រិន​ថ្លើម ត្រូវបាន​ពន្យារពេល​។​

កាហ្វេ និង​ជំងឺមហារីក​ថ្លើម​
ជំងឺ​មហារីក​ថ្លើម គឺជា​មូលហេតុ​មរណភាព ដោយសារ​ជំងឺមហារីក នៅ​ទូទាំង​ពិភពលោក​។ សមាគម​ជំងឺ​មហារីក​អាមេរិក បាន​ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ ២០១៦ ករណី​នៃ​ជំងឺមហារីក​ថ្លើម​ប្រមាណ ៣៩,២៣០ ករណី នឹងត្រូវ​បានធ្វើ​រោគវិនិច្ឆ័យ​រកឃើញ នៅ​សហរដ្ឋអាមេរិក​ផងដែរ នោះ ដែល​អ្នកជំងឺ​ប្រហែល ២៧.១៧០ នាក់​ទំនងជា​នឹង ស្លាប់ ដោយសារ​ជំងឺមហារីក​ថ្លើម នៅ​ឆ្នាំ ២០១៦ ។
​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម សូម​ពិសា​កាហ្វេ​ឱ្យបាន​ពីរ​ពែង ជា​រៀងរាល់ថ្ងៃ​។ កាហ្វេ មាន សមាសធាតុ​សកម្ម​ប្រមាណ ១០០ រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols និង​កាហ្វេ​អ៊ី​ន ដែល​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​។ កាហ្វេ ក៏មាន​ឥទ្ធិពល​ផងដែរ ដល់​អង់ស៊ីម​របស់​ថ្លើម។​

​ការសិក្សា​មួយ នៅ​ឆ្នាំ ២០០៥ ដែល​បាន​ចុះផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី​ជំងឺមហារីក​អន្តរជាតិ​ជា​លើកដំបូង បាន​សន្និដ្ឋានថា ការ​ទទួលទាន​កាហ្វេ ត្រូវបាន​ផ្សារភ្ជាប់ ជាមួយនឹង​ការថយចុះ​យ៉ាង​ខ្លាំង​នូវ​អត្រា​នៃ​ជំងឺ​មហារីក​ថ្លើម​។ ទោះបីជា​មនុស្ស ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​ថ្លើម ក៏បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​កាហ្វេ និង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថ្លើម​ដែរ។

​ការវិភាគ​លើ​ស្ថិតិ​មួយទៀត ដែល​បានចេញ​ផ្សាយ នៅក្នុង​ទស្សនាវដ្ដី​ស្ដីពី​ជំងឺ​ក្រពះ​ពោះវៀន ក្នុង​ឆ្នាំ ២០០៧ បាន​បង្ហាញ​ថា ការ​បង្កើន​ការទទួល​ទាន​កាហ្វេ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​។ ការវិភាគ​លើ​ស្ថិតិ​បង្ហាញ​ទៀត​ថា ហានិភ័យ​នៃ​ជំងឺ​មហារីក​ថ្លើម ត្រូវ​បាន​កាត់បន្ថយ ៤៤ ភាគរយ សម្រាប់​ការ​ទទួល​ទាន ២ ពែង​ជាប្រចាំ​ថ្ងៃ៕
តើ​អ្នកដឹង​ទេ ពិសា​កាហ្វេ ២ ពែង​ក្នុង​មួយថ្ងៃ មានគុណ​ប្រយោជន៍​ដល់​ថ្លើម​របស់​អ្នក​យ៉ាង​ណានោះ​