លោកអូស្មាន ហាស្សាន់ ចែក​អំណោយ កញ្ចប់ ស្រាយ​បួស ជូន ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ៣៥០​គ្រួសារ​

លោកអូស្មាន ហាស្សាន់ ចែក​អំណោយ កញ្ចប់ ស្រាយ​បួស ជូន ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ៣៥០​គ្រួសារ​



ភ្នំពេញ ៖ លោក​អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួង ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លិម​កម្ពុជា បាន​នាំ​យក​អំណោយ​មនុស្សធម៌ ជា​កញ្ចប់​អាហារ ស្រាយ​បួស និង​ថវិកា មក​ចែក​ជូន​បងប្អូន​​​ខ្មែរឥស្លាម​ចំនួន ៣៥០ គ្រួសារ នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចម្រេះ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៤ ​ខែ​មិថុនា ឆ្នាំ​២០១៦។

បងប្អូន ដែល មក​ទទួល អំណោយ​មនុស្សធម៌​ពី​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម​កម្ពុជា នា​ពេលនេះ​មួយ​គ្រួសារ​ទទួល​បាន ទឹក​សេរ៉ូ​១​ដប ,​ទឹកក្រូច​មួយ​ដប ,​ទឹក​ផ្លែឈើ ២​កំប៉ុង​, ស្ករស​១​គីឡូ ក្រាម​, មី​មួយ​កញ្ចប់​ធំ ត្រីខ​១​កេស ,​ទឹកដោះ គោ​២​កំប៉ុង​, ផ្លើ​ល្មើ​មួយ​គីឡូក្រាម និង​ថវិកា​ពី​ម៉ឺន​រៀល។

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ពេលវេលា​នៃ​ពិធី​បួស​រ៉ា​ម៉ា​ឌន កាន់តែ​ចាក​ផុត​បន្តិច​ម្តងៗ។ នៅសល់​ប្រមាណ​តែង​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ យើង​នឹង​បញ្ចប់​ពិធី​នេះ ​ហើយ​លោក​សង្ឃឹមថា​ក្នុង​ឱកាស​មួយ​ខែ​នេះ​បងប្អូន​អ្នកបួស​ទាំងអស់ នឹង​បាន​សាង នូវ​អំពើ​ល្អ ព្រមទាំង សន្សំ​នូវ បុណ្យ​កុសល ច្រើន ក្នុង​នោះ​ដែរ ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​របស់​អ្នក​គ្រប់គ្នា ជាមួយ​អ្នកជិតខាង ការ ចូលរួម​ជាមួយ​សហគមន៍​ទាំងមូល​បាន​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល និង ទទួល​បានការ​ហាត់​ពត់​លត់​ដំ​ច្រើន​សម្រាប់​ឆាកជីវិត​របស់​យើង។

លោក​អូស្មាន ហាស្សាន់ បាន​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដោះស្រាយ និង​អនុគ្រោះ​ជាច្រើន ដល់​សហគមន៍​ខ្មែរឥស្លាម​​ទូទាំង​ប្រទេស​ផង​ដែរ។ រហូត​ដល់ពេល​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល ក៏​បានសម្រេច​ជា​គោលការណ៍​បញ្ចូល គ្រូបង្រៀន​ខ្មែរឥស្លាម​ប្រមាណ​១៥០០​នាក់ ទៅ​ក្នុង​ក្របខណ្ឌ មន្ត្រីរាជការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​ការ​ជួយ​ដោះ ស្រាយ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ទាំងមូល បាន​យ៉ាង ច្រើន បើ​គិត​ជា​ថវិកា ដែល​សហគមន៍​ខ្មែរ ឥស្លាម ទទួល​បាន​សរុប ក្នុង​មួយឆ្នាំៗ ប្រមាណ ៤​លាន​ដុល្លារ៕
លោកអូស្មាន ហាស្សាន់ ចែក​អំណោយ កញ្ចប់ ស្រាយ​បួស ជូន ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ៣៥០​គ្រួសារ​