គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

គម្រោងអភិវឌ្ឍន៍ចលនទ្រព្យចម្រុះមួយ នឹងលេចរូបរាងឡើងនៅចំកណ្ដាលរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា។

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

គម្រោងនេះមានឈ្មោះថា The EDGE កម្ពស់បួនទៅប្រាំជាន់ និងមាន ៩០ យូនីត សាងសង់លើបឹងកក់ទំហំ ២២ ០០០ ម៉ែត្រការ៉េ ដោយ ៥៣% នៃផ្ទៃដីសរុប នឹងត្រូវម្ចាស់គម្រោង ធ្វើជាសួនកម្សាន្ត សួនច្បារ ពោរពេញដោយពណ៌បៃតងខ្ចី បង្កឱ្យមានភាពសប្បាយរីករាយ និងខ្យល់អាកាសបរិសុទ្ធដល់អ្នករស់នៅ។

លោកស្រី Michelle បានឱ្យដឹងថា លោកស្រីរីករាយណាស់ ដែលបានបង្ហាញគម្រោងថ្មី មិនធ្លាប់មាននៅកម្ពុជានេះ ហើយគម្រោងនេះ ទៀតសោត ខុសប្លែកពីគម្រោងដទៃ គឺមានទីធ្លាធំទូលាយ មានអគារលក់ទំនិញ ហាងការហ្វេ អគារផ្ទះ អគារហាង និងអគារការិយាល័យចម្រុះសម្បូរបែប។

ប្រភពបន្តថា៖ “គ្រប់ Unit ទាំងអស់ ត្រូវបានគូរប្លង់ជាមួយមុខងារបត់បែន ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ប្រែក្លាយជាទីតាំងអាជីវកម្មតាមចំណូលចិត្តរបស់ខ្លួន (គាត់មានរចនាបថផ្ទាល់ខ្លួន គាត់អាចឲ្យគេឌីហ្សាញបានតាមចិត្ត)”។

ចំពោះតម្លៃវិនិយោគវិញ នាយិកានៃក្រុមហ៊ុន Shukaku ខាងលើ មិនបានបង្ហើបឱ្យដឹងឡើយ ប៉ុន្តែអ្នកស្រី ចាន់ លក្ខណា តំណាងផ្នែកលក់នៃក្រុមហ៊ុននេះ បានប្រាប់ថា មួយ Unit មានតម្លៃចាប់ពី ៤៥ ម៉ឺនដុល្លារឡើងទៅ ដែលគម្រោងនេះ នឹងជួយកែប្រែមុខមាត់ថ្មីរបស់កម្ពុជា”៕

គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ

ប្រភព៖ sabay

  • គម្រោង​ចលនទ្រព្យ​​មិន​ធ្លាប់​មាន​​មួយ នឹង​បង្ហាញខ្លួន​​កណ្ដាល​រាជធានី​​ភ្នំពេញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: