ទីផ្សារ​អង់គ្លេស ខាត​​១៦៤​ពាន់​​លាន​ដុល្លារ ត្រឹម​៦០០​វិនាទី

ទីផ្សារភាគហ៊ុនរបស់អង់គ្លេស និងតម្លៃលុយផោនរបស់អង់គ្លេស បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាន នៅរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយនេះ ដោយត្រឹមរយៈពេល១០នាទីដំបូង កាលពីថ្ងៃសុក្រម្សិលមិញ ទីផ្សារភាគហ៊ុននៅទីក្រុងឡុងដុង ខាតដល់ទៅ ១៦៤ពាន់លានដុល្លារ។

ទីផ្សារ​អង់គ្លេស ខាត​​១៦៤​ពាន់​​លាន​ដុល្លារ ត្រឹម​៦០០​វិនាទី

ការធ្លាក់ចុះទីផ្សារភាគហ៊ុននៅទីក្រុងឡុងដុងដ៏គំហុកនេះ ដោយសារតែឥទ្ធិពលនៃចក្រភពអង់គ្លេស បានសម្រេចចាកចេញពីសហគមន៍អឺរ៉ុប កាលពីព្រឹកថ្ងៃសុក្រ និងខាតបង់ទៅលើទំនិញនាំចេញទៅអឺរ៉ុប និងតម្លៃលុយផោនធ្លាក់ចុះខ្លាំង។ លុយផោន បានធ្លាក់ចុះ ១២% ត្រឹមរយៈពេល៦ម៉ោង ដោយចាប់ពី១,៥០ដុល្លារ ធ្លាក់ដល់ក្រោម១,៣៥ដុល្លារ។

ទីផ្សារ​អង់គ្លេស ខាត​​១៦៤​ពាន់​​លាន​ដុល្លារ ត្រឹម​៦០០​វិនាទី

Jeremy Leach នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ Managing Partners Group យល់ថាទោះបីពេលនេះតម្លៃលុយផោនធ្លាក់ចុះខ្លាំង ប៉ុន្តែរូបិយប័ណ្ណរបស់ចក្រភពអង់គ្លេសនេះ នឹងអាចស្ទុះឡើងវិញនៅពីរបីថ្ងៃបន្ទាប់។ Leach បានប្រាប់ដល់ Telegraph ថា៖ “ក្នុងរយៈពេលខាងមុខ លុយផោននឹងអាចស្ទុះឡើងប្រជែងជាមួយរូបិយប័ណ្ណអឺរ៉ូបាន ព្រោះសេដ្ឋកិច្ចអង់គ្លេស ល្អជាងសេដ្ឋកិច្ចនៅបណ្ដាប្រទេសអឺរ៉ុបផ្សេងៗទៀត”៕

ប្រភព៖ sabay

  • ទីផ្សារ​អង់គ្លេស ខាត​​១៦៤​ពាន់​​លាន​ដុល្លារ ត្រឹម​៦០០​វិនាទី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: