មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ

ភ្នំពេញ: បុរសម្នាក់មកមើលឈ្មោះប្រឡងកូរេ៉នៅសាលាបឋមសិក្សាបាក់ទូក ត្រូវម្ចាស់មូ៉តូឃើញទាន់ស្រែកថា ចោរៗ ស្រាប់តែនគរបាលបុ៉ស្តិ៍អូរឫស្សី២ឃាត់ខ្លួនបានភ្លាមៗនៅវេលាមោ៉ង៩ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុនសាលាបាក់ទូក ផ្លូវលេខ១៦៤ក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ខែម ចាន់សក្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះខេត្តកណ្ដោល ។ ជនរងគ្រោះឈ្មោះ ឃឹម ថុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់មូ៉តូឌុប ស្នាក់នៅផ្ទះជួលនៅម្ដុំបាក់ទូកសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មុនពេលកើតហេតុជនរងគ្រោះខាងលើបានទុកមូ៉តូ១គ្រឿង មា៉កវិវា ៉ពណ៍ខ្មៅ ពាក់ស្លាក់លេខ កណ្ដោល ១G.៦៤០៤ នៅមុខសាលាបឋមសិក្សាបាក់ទូក ស្រាប់តែមានបុរសម្នាក់ ទើបតែដើរចេញពីសាលាបឋមសិក្សាបាក់ទូក ហើយមកអង្គុយលើមូ៉តូរបស់គាត់ ក៏ត្រូវគាត់ឃើញទាន់ ស្រែកថាចោរៗ ស្រាប់តែនគរបាលបុ៉ស្តិ៍អូរឬស្សី២ឃាត់ខ្លួនបានភ្លាមៗតែមង្ត ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយកមកបុ៉ស្តិ៍អូរឫស្សី២ហើយ និងសាក់សួរបុរសដែលជាជនសង្ស័យបានប្រាប់អោយដឹងថា រូបខ្លួនបានជិះមូ៉តូ១គ្រឿងមា៉កសង់កូរេ ៉ពណ៍ក្រហម ពាក់ស្លាក់លេខ 1A.8523 មកមើលឈ្មោះប្រឡងកូរេ៉នៅសាលាបឋមសិក្សាបាក់ទូក ដើម្បីកត់លេខតុដើម្បីទុកប្រឡង តែបែរត្រូវគេចោលថា ជាចោរលួចមូ៉តូទៅវិញ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍វាលវង់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕

មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញម្ចាស់ម៉ូតូវីវ៉ា ដែលចោទគេថា ជាចោរលួចម៉ូតូ

មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញបុរស(រូបអង្គុយ) រងគ្រោះដែលត្រូវគេចោទថា ជាចោរប៉ុនប៉ងលួចម៉ូតូវីវ៉ា

មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ

ប្រភព៖ nokorwatnews

  • មហាស៊យ! មកមើលឈ្មោះប្រឡងកូរ៉េ បែរជាត្រូវគេចោតថា ជាចោរលួចម៉ូតូទៅវិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: