ទ័ព​ប៉ះ​រនាំង​ធំ​ណាហ្គា បឹងកេត​ទៅ​ជួប​វេ​ស្ទើ​ន បន្ទាប់ពី​ក្រោ​ន​លត់​ប៉ូលិស ៣-០ និពន្ធដោយ : សឿន វណ្ណឌេត       June-25-2016, 11:01 am         206

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទ័ព​ប៉ះ​រនាំង​ធំ​ណាហ្គា បឹងកេត​ទៅ​ជួប​វេ​ស្ទើ​ន បន្ទាប់ពី​ក្រោ​ន​លត់​ប៉ូលិស ៣-០​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ នៃ​ជើង​ទី​២ សប្តាហ៍​ទី​១១ នា​ល្ងាច​នេះ ក្រុម​ណាហ្គា​វើ​ល ត្រូវការ​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ដើម្បី​បន្ត​ឈរ​ចំណាត់​លេខ​៤ ក្រោយពី​គូប្រជែង ភ្នំពេញ​ក្រោ​ន បាន​លត់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ៣-០ នៅ​កីឡដ្ឋាន RSN កាលពី​ម្សិលមិញ ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​៤​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​នេះ​។ នា​ល្ងាច​នេះដែរ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ នឹង​បើក​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​ស្វា​គម​ក្រុម​បឹងកេត​អង្គរ​។  

​ក្រុម​ណាហ្គា​វើ​ល​ក្រោយពី​ឈរ​ចំណាត់ថ្នាក់​លេខ​៤​កាលពី​សប្តាហ៍​ទី​១០ ក្រុម​នេះ​ត្រូវការ​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ​នា​ល្ងាច​នេះ​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បន្ត​ឈរ​ចំណាត់​លេខ​៤​ក្នុង​សប្តាហ៍​ទី​១១​នេះ ដែល​គូប្រជែង​របស់ខ្លួន ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​បច្ចុប្បន្ន ក្រោយពី​លត់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ៣-០ កាលពី​ម្សិលមិញ នៅ​កីឡដ្ឋាន RSN​។ 

​ប្រសិនបើ​ក្រុម​ណាហ្គា​វើ​ល​មិនអាច​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​ទេនោះ ក្រុម​នេះ​នឹង​ធ្លាក់​ទៅ​ឈរ​ចំណាត់ថ្នាក់​លេខ​៥​បន្ទាប់ពី​ភ្នំពេញ​ក្រោ​ន ព្រោះ​បច្ចុប្បន្ន​ក្រុម​នេះ​មាន​១៧​ពិន្ទុ ចំណែក​គូប្រជែង​ភ្នំពេញ​ក្រោ​ន​មាន​១៨​ពិន្ទុ​។ ប៉ុន្តែ​ប្រសិនបើ​ណាហ្គា​វើ​លអាច​យកឈ្នះ ក្រសួងការពារជាតិ​ល្ងាច​នេះ នឹង​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បន្ត​ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​សប្តាហ៍​ទី​១១​នេះ ដោយមាន​២០​ពិន្ទុ​។

​នា​វេលា​ម៉ោង ៣:៣០ រសៀល​នេះដែរ ក្រុម​ឈរ​នៅ​បាត​តារាង វេ​ស្ទើ​ន​ភ្នំពេញ នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ស្វា​គម​ក្រុម​ភ្ញៀវ​ជើង​ខ្លាំង​បឹងកេត​អង្គរ ដែល​កំពុង​ឈរ​ចំណាត់​លេខ​២​ក្នុង​តារាង​។ គួរ​បញ្ជាក់ថា ក្រុម​ទាំងពីរ​នេះ​ត្រូវការ​ឈ្នះ​ដូចគ្នា ដោយ​វេ​ស្ទើ​ន​ភ្នំពេញ​ត្រូវការ​ឈ្នះ​ដើម្បី​បំបែក​កំណត់ត្រា​នៃ​ការ​ចាញ់​របស់ខ្លួន​ក្នុង​រដូវ​កាល​២០១៦​នេះ​។ ចំណែក​បឹងកេត​អង្គរ​ត្រូវការ​ឈ្នះ​ដើម្បី​បន្ត​ប្រជែង​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​ដែល​កំពុង​ឈរ​កំពូល​តារាង​៕