ប្រតិភូ​បក្សប្រឆាំង នឹង​ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន នា​សប្តាហ៍​ក្រោយ​ និពន្ធដោយ : ថ្មីៗ       June-25-2016, 12:24 pm         127

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រតិភូ​បក្សប្រឆាំង នឹង​ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន នា​សប្តាហ៍​ក្រោយ​​ភ្នំពេញ​៖ នៅ​សប្តាហ៍​ក្រោយ លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ប្រតិភូ ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន​។ នេះ​បើតាម​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​និង​អ្នកសារព័ត៌មាន នៅ​ទីស្នាក់ការ នាពេល​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា​។​

​លោក អ៊ូ ច័​ន្ធ​ឫទ្ធិ លើកឡើងថា នៅ​សប្តាហ៍​ក្រោយ​ឯកឧត្តម សម រង្ស៊ី នឹងធ្វើ​ដំណើរ​មកកាន់​តំបន់​អាស៊ី ដើម្បី​បំពេញការងារ​ផ្នែក​ការទូត​។ ប៉ុន្តែ លោក អ៊ូ ច័​ន្ធ​ឫទ្ធិ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា កិច្ចការ​អ្វី ដែល​ឯកឧត្តម សម រង្ស៊ី នឹង​បំពេញ​នោះទេ​។

​សម្រាប់​ឱកាស​ដ៏​ល្អ​នេះ មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ប៉ុល ហំ​ម នឹង​នាំ​គ្ន​ទៅ​ជួប ឯកឧត្តម សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន​។ ការ​ស្កា​ត់ទៅ​ជួប​ប្រធាន​បក្ស​របស់ខ្លួន គឺ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​នយោបាយ​នាពេល​បច្ចុប្បន្ននេះ​។  នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក អ៊ូ ច័ន្ទ​ឫទ្ធិ​។

​បើទោះបីជា​លោក អ៊ូ ច័​ន្ធ​ឫទ្ធិ មិន​បញ្ជាក់​ពី​ពេលវេលា​ឲ្យ​បាន​ច្បាស់​ក៏ពិតមែន តែ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក​គណបក្ស  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រតិភូ​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នា​២០១៦ ៕