សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​២ និង​ក្រុង​១​នៅក្នុង​រដូវ​បិទ​នេសាទ​

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ ដាក់​របាំង​ស្បៃ​មុង និង​លប​ប្រើស​១០០ ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ ២​ស្រុក និង​ក្រុង​១ ដោយបាន​កាប់ និង​ដុត​បំផ្លាញចោល នូវ​ឧបករណ៍​ខុ​ស្បា​ប់​ទាំងអស់​នៅនឹងកន្លែង​តែម្តង ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពង់ឆ្នាំង​បានអោយដឹងថា ការបង្ក្រាប​បទ​
​ល្មើស​ក្នុងថ្ងៃនេះ បាន​ចែកជា​៣​គោលដៅ​សំខាន់​៣​កន្លែង​គឺ​៖ ទី​១ គឺ​បង្ក្រាប នៅ​ចំណុច​បឹង​ធំ ក្នុងភូមិ​សាស្ត្រ​ក្រុង​កំពង់ឆ្នាំង ទី​២ នៅ​ស្រុក​បរិបូណ៌ និង​ទី​៣ នៅ​ស្រុក​ជល​គី​រី ។

​លទ្ធផល ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​ហាមឃាត់​បិត​ការន​សាទ​នេះ គឺ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដឹកនាំ​ដោយ​រូបលោក បង្ក្រាបបាន របាំង​ស្បៃ​មុង​ប្រវែង ៩៨០​ម៉ែត្រ លប​ស្បៃ​មុង​៣៨​មាត់ លប​ប្រើ​១០០​ចំនួន ៣២​លប បង្គោល​១២០​ដើម និង​ចាក់​លែង​ត្រី​ចូល​ទន្លេ​វិញ ចំនួន​១០​គីឡូក្រាម​។ កិច្ចប្រតិបត្តិការ​នេះ មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ១៤​នាក់ ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់ ៤​គ្រឿង ។

នៅក្នុង​ស្រុក​បរិបូរ​ណ៌ បង្ក្រាប​នៅ​ចំណុច​កោះ​ឡុ​ច បាន​របាំង​១០​កន្លែង​ស្មើនឹង​២១០​ម៉ែត្រ កាប់​កំទេច​លប​លូ​ស្បៃ​មុង​៨​មាត់ បង្គោល ៣៥​ដើម និង​ចាក់​លែង​ត្រី ៤​គីឡូក្រាម​ចូល​ទន្លេ​វិញ​។ ដោយឡែក​ស្រុក​ជល​គី​រី មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ១២​នាក់ មធ្យោបាយ កាណូត​បា​ឡា​ស្មាច់​៣​គ្រឿង ចុះ​ល្បាត​នៅ​ចំណុច ឆ្នុក​អណ្តែង ,​កងមាស​, និង​ចំណុច​ក្វាវ ប៉ុន្តែ​មិនមាន​បទល្មើស​ទេ ព្រោះ​ទឹក​មិនទាន់​ចូលដល់​មាត់​ព្រែក​នៅឡើយ ។​

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា​៖ របាំង​ស្បៃ​មុខ និង​លប​ប្រើស​១០០ នេះ គឺ​ត្រូវ​ច្បាប់​ហាមឃាត់ និង​បំផ្លាញ​មច្ឆា​ជាតិ​ខ្លាំងណាស់ ហើយ​ខែ​នេះ ជា​រដូវ​ហាមឃាត់​បិត​ការនេសាទ​ទៀត គឺ​ពិតជា​ប៉ះពាល់​ធ្ងន់​ណាស់​ដល់ មច្ឆា​ជាតិ​របស់​យើង ដែល​កំពុង​ពង​កូន​។

លោក សូម​អំពាវនាវ អោយ​អាជ្ញាធរ​មូលដ្ឋាន​ជួយ សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុងការ​បង្ក្រាប​បទល្មើស​ក្នុង​រដូវ​ហាមឃាត់​នេះ​អោយបាន​សកម្ម និង​ជាប្រចាំ​ដើម្បី​ការពារ​ត្រី​ពង​កូន​នៅក្នុង​រដូវ​បិត​នេសាទ​នេះ​។ ម្យ៉ាងទៀត​សូម​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ប្រជាពលរដ្ឋ កុំ​នេសាទ​ដោយ​ខុសច្បាប់ ព្រោះ​លោក​មិន​ចង់​ចាប់​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាក់​ទោសទណ្ឌ​ព្រោះតែ​នេសាទ​ល្មើសច្បាប់​ឡើយ​។ ចំណែក​ឧបករណ៍​លប​ប្រើស ១០០ គឺមាន​ទោស​ជាប់ពន្ធនាគារ មិនអាច​ធ្វើ​នេសាទ​បានឡើយ​ទោះ​ក្នុង​រដូវ​បើក​នេសាទ​ក៏ដោយ​។

​លោក​ក៍បាន​បញ្ជាក់ទៀតថា នឹង​ចាប់​វិធា​នា​ការបង្ក្រាប ជា​បន្ត បន្ទាប់​តទៅទៀត​នៅ​គ្រប់​មូល ដ្ឋា​ន​ដែលមាន​បទល្មើស ដើម្បី​ការពារ​និង​ធានា​និរន្ត​ភាព​មច្ឆា​ជាតិ​អោយបាន​គង់ វង់​សំរាប់​ដើ​ស្រាយ ជីវភាព​ប្រជាពលរដ្ឋ ។ ដោយ​ឡេ​កលោក ក៏​សូម​អំពាវនាវ ដល់​សមត្ថកិច្ច​គ្រប់​ទីកន្លែង សូម​ទប់ស្កាត់ ការ​ចរាចរណ៍​លក់ដូរ​ដែល​នាំចូល​លប​ប្រើស​១០០ ដែលជា​ឧបករណ៍​បែប​ថ្មី​មកពី​ប្រទេស​វៀតណាម​ផង​ព្រោះថា​ឧបករណ៍​នេះ​ច្បាប់​មិនអោយ​យកមក​ធ្វើការ​នេសាទ​ឡើយ​៕ រិ​ទ្ធ ជ័យ​

KA-25-06-2016-01 KA-25-06-2016-02 KA-25-06-2016-03 KA-25-06-2016-04 KA-25-06-2016-05