ស្វាមី គង់ ច័ន្ទ​ស្រីមុំ ចូល​ពេទ្យ !

6 Videos


ប៉ុន្មានម៉ោងមុននេះ គេបានឃើញោលោក គឹម សីហា ដែលត្រូវជាស្វាមីតារាសម្តែងរូបស្រស់ គង់ ច័ន្ទស្រីមុំ បានចូលមន្ទីរពេទ្យ តែគេមិនបានដឹងថា លោកមានជំងឺអ្វីធ្ងន់ធ្ងរដល់ថ្នាក់ចូលគេងពេទ្យនោះទេ ។

P9

ស្របពេលដែលស្វាមីឈឺនៅក្នុងមន្ទីរពេទ្យ គង់ ច័ន្ទស្រីមុំ បានបង្ហោះសារត្អូញត្អែរមួយចំនួន។ គង់ ច័ន្ទស្រីមុំ បានរៀបរាប់នៅក្នុងសារនោះថា «នៅសុខៗឈឺម៉ង អូនឈឺបាន តែហាមបងឈឺណា ព្រោះអត់មាន Take care និង លេងជាមួយអូនទេ ពេលបងឈឺ អូនអផ្សុកណាស់ ឈឺល្មមៗមិនចេះស្រែករកពេទ្យទេ មករកពេទ្យប៉ុណ្ណេះហើយ បានន័យថា ទ្រាំលែងបានហើយ ឆាប់ជាណាប្តី» ។

ស្វាមី គង់ ច័ន្ទ​ស្រីមុំ ចូល​ពេទ្យ !

ទោះជាយ៉ាងណា គង់ ច័ន្ទស្រីមុំ មិនបានបញ្ជាក់ថា គឹម សីហា មានជំងឺអ្វីនោះទេ។ អ្វីដែលកត់សំគាល់នោះ ក្រោយពីរៀបការហើយ គូស្វាមីមួយគូរនេះនៅតែស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែមគួរឱ្យច្រណែន។ កន្លងមក គឹម សីហា បានចំណាយពេលដើម្បីថែទាំភរិយា មានពេលខ្លះ លោកសុខចិត្តអង្គុយរង់ចាំនាងថតរឿងថែមទៀតផង។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា គូស្វាមីមួយគូរនេះមានកូនតាមបំណង ឬ យ៉ាងណានោះទេ? ៕ ចេនី

ស្វាមី គង់ ច័ន្ទ​ស្រីមុំ ចូល​ពេទ្យ !
ស្វាមី គង់ ច័ន្ទ​ស្រីមុំ ចូល​ពេទ្យ !
ស្វាមី គង់ ច័ន្ទ​ស្រីមុំ ចូល​ពេទ្យ !
ស្វាមី គង់ ច័ន្ទ​ស្រីមុំ ចូល​ពេទ្យ !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត