ចឹងសោះ បានជាម៉ាស៊ីនថតចម្លង មិនព្រមថតចម្លងក្រដាសប្រាក់ (មានវីដេអូ)

តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ថានឹងមានរឿងអ្វីកើតឡើង ប្រសិនជាអ្នកព្យាយាមថតចម្លងក្រដាសប្រាក់ នៅក្នុងម៉ាស៊ីនថតចម្លង ឬម៉ាស៊ីនព្រីន?

ចម្លើយនោះគ្មានអ្វីទាំងអស់ មានន័យថា សឹងតែគ្រប់ម៉ាស៊ីនស្កេនទំនើបទាំងអស់ អាចធ្វើការកត់សម្គាល់ក្រដាសប្រាក់ ដែលអ្នកមិនអាចធ្វើការថតចម្លង និងព្រីនវាបាននោះទេ នេះបើ់យោងទៅតាមវីដេអូឃ្លីបខ្លីមួយ ដែលបានបង្ហោះឡើង ដោយ Wendoverproductions។

នៅក្នុងនោះ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីនស្កេនទាំងនោះដឹង? ជាក់ស្ដែង គឺមានកន្លែងសម្គាល់ដ៏សំងាត់មួយ (សូមមើលរូបភាពខាងក្រោម) ដែលត្រូវបានគេហៅឈ្មោះថា Eurion Constellation ដែលអ្នកអាចឃើញនៅលើក្រដាសប្រាក់ ដែលបោះពុម្ពនៅជុំវិញពិភពលោក ហើយនៅពេលដែលម៉ាស៊ីន ចាប់ជាប់ពីកន្លែងសម្គាល់នេះ គឺវានឹងបញ្ឈប់សកម្មភាពភ្លាមៗ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក៏មានប្រព័ន្ធសំងាត់ថ្មីមួយទៀត ឈ្មោះថា Counterfeit Deterrent System និងវាពិតជាមានប្រសិទ្ធិភាព ដែលកម្មវិធីកែច្នៃរូបភាព នឹងធ្វើការបដិសេធ រាល់ពេលដែលអ្នកទាមទារបើកឯកសារណា ដែលផ្ទុកនូវរូបភាពក្រដាសប្រាក់ មិនថាតែតូចប៉ុណ្ណានោះទេ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែម៖

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីចុងខែមេសា ឆ្នាំ២០១៦  បន្ទាប់ពីក្រសួងរតនាគារ របស់សហរដ្ឋអាមេរិក បានសម្រេចប្រកាសថា នឹងយករូបរបស់លោកស្រី Harriet Tubman មកដាក់បញ្ចូលនៅក្នុង រូបិយប័ណ្ណ២០ដុល្លារ របស់សហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចជ្រើសរើស យកបេក្ខភាពលោកស្រី Harriet Tubman ដាក់បញ្ចូលទៅក្នុង ក្រដាសប្រាក់ ២០ដុល្លារ របស់សហរដ្ឋអាមេរិក ជំនួសលោក Andrew Jackson ដែលនេះគឺជាលើកដំបូងហើយ ដែលមានរូបភាពរបស់ស្ត្រី លេចឡើងនៅលើ ក្រដាសប្រាក់ដុល្លារ របស់សហរដ្ឋអាមេរិក។

លោកស្រី Harriet Tubman គឺជាស្ត្រីដ៏អស្ចារ្យម្នាក់ ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីសិទ្ធិសេរីភាព។ Tubman កើតក្នុងគ្រួសារទាសករ ដែលនេះហើយជាមូលហេតុ ធ្វើឲ្យការតស៊ូរបស់ Tubman រឹតតែខ្លាំងឡើង នៅក្នុងអំឡុងដើមសតវត្សទី១៩ លោកស្រីបានរត់គេច ពីវណ្ណៈទាសករនេះ ដោយក្នុងនោះលោកស្រី ក៏បានព្យាយាមជួយ អ្នកដទៃផ្សេងទៀត ដែលជាទាសករឲ្យរួចផុត ពីស្ថានភាពអាក្រក់ទាំងនោះដែរ ដោយបានប្រើប្រាស់ បណ្តាញសកម្មជនប្រឆាំងនឹងភាពទាសករ និងធ្វើការទាមទារ រហូតក្នុងបំណងស្វែងរក សិទ្ធិសេរីភាពសម្រាប់ទាសករទាំងនោះ។

ក្រោយពីសង្រ្គាមស៊ីវិលបានបញ្ចប់ ពោលគឺក្នុងឆ្នាំ១៩១៣ អ្នកស្រី Harriet Tubman បានទទួលមរណៈភាព ក៏ប៉ុន្តែស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់អ្នកស្រី នៅតែស្ថិតនៅក្នុង ការចងចាំរបស់ ប្រជាជនអាមេរិក ជាច្រើនលាននាក់ ដោយក្នុងនោះគេអាចដឹងបានថា អ្នកស្រីគឺបានធ្វើឲ្យការ ផ្តល់សិទ្ធិសេរីភាព ព្រមទាំងមានសកម្មភាព ក្នុងចលនាទាមទារ សិទ្ធិសម្រាប់ចូលរួមបោះឆ្នោត ដល់នារីៗទៀតផង។

ដោយសារស្នាដៃដ៏ធំធេងទាំងនេះហើយ ទើបធ្វើឲ្យលោកស្រី Harriet Tubman ត្រូវបានជ្រើសរើស បញ្ចូលទៅក្នុងក្រដាសប្រាក់ ២០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការគោរព និងដឹងគុណ រាល់ការលះបង់របស់លោកស្រី។

គូសបញ្ជាក់ផងដែរថា សម្រាប់ការបោះពុម្ព ក្រដាសប្រាក់២០ដុល្លារ ដែលមានរូបលោកស្រី Harriet Tubman នឹងត្រូវធ្វើឡើងក្នុងខាងមុខនេះ ហើយការចរាចរណ៍នៅលើទីផ្សារ ក៏អាចមាននាពេលបន្ទាប់នោះដែរ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចឹងសោះ បានជាម៉ាស៊ីនថតចម្លង មិនព្រមថតចម្លងក្រដាសប្រាក់ (មានវីដេអូ)
កន្លែងសម្គាល់ដ៏សំងាត់ (រង្វង់ពណ៌ក្រហម) ដែលគេហៅឈ្មោះថា Eurion Constellation

ចឹងសោះ បានជាម៉ាស៊ីនថតចម្លង មិនព្រមថតចម្លងក្រដាសប្រាក់ (មានវីដេអូ)