Goeun សមាជិកក្រុមចម្រៀង Laysha ធ្វើឲ្យអ្នកគាំទ្រ រន្ធត់ចិត្ត ព្រោះតែរូបថត ប៉ុន្មានសន្លឹកនេះ

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ សមាជិកមួយរូប របស់ក្រុមតារាចម្រៀងស្រី Laysha របស់ប្រទេសកូរ៉េខាងត្បូង គឺនាង Goeun បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតជាច្រើនសន្លឹករបស់ Goeun ដែលជាសមាជិក ដ៏ល្បីមួយរូបប្រចាំក្រុម Laysha បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះតែរូបទាំងនោះ សុទ្ធតែជាប្រភេទរូបស៊ិចស៊ី បង្ហាញដងខ្លួនយ៉ាងស្រឡូន និងរូបរាងយ៉ាងស្អាត នៅពេលដែលនាងបង្ហាញខ្លួន នៅលើវិថីសិល្បៈដំបូង។

នៅក្នុងរូបថតទាំងនោះ គេអាចឃើញបានថា Goeun បានស្លៀកពាក់ជាឈុតប៊ីគីនី និងឈុតហែលទឹក ដ៏ស្រស់ស្អាតជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ ជាពិសេសបុរសៗ មើលឡើងភ្លឹក និងកោតសរសើរអំពីសម្រស់ របស់នាងសឹងតែគ្រប់គ្នា។

ជាមួយគ្នានោះ ដោយសារតែភាពល្បីល្បាញ និងដងខ្លួនយ៉ាងស៊ិចស៊ីរបស់នាង រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួន ហ៊ានលើកឡើងថា Goeun ពិតជាស្រស់ស្អាត និងមានរូបរាងស៊ិចស៊ីជាង Hyuna របស់ក្រុម 4minute ទៅទៀត៕

តោះចង់ដឹងថារូបថតទាំងនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះដែរ  ក៏មានតារាស្រីនៅលើបណ្តាញសង្គម Instagram ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងមិនមែនជា តារាស្រីល្បី ដែលមានសម្រស់ និង រូបរាងស្រលូនស្អាត ហើយនាងក៏មិនបង្ហោះ រូបថតអាហារពេលព្រឹក ដូចតារាស្រី ដទៃទៀតឡើយ។ នាងមានភាពខុសប្លែក ពីតារាស្រី Instagram ដទៃទៀត ប៉ុន្តែនាងចង់បង្ហាញ ឲ្យគ្រប់គ្នាដឹងថា ហេតុអ្វីវាគឺជារឿងល្អ។

តារាស្រីរូបនេះ មានឈ្មោះថា Raylynn ដោយអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Instagram បានស្គាល់នាងកាន់តែច្រើន ហើយពេលនេះ នាងទទួលបានចំនួនអ្នក Follow រហូតដល់ទៅជាង ១៦៦,០០០នាក់ ដោយសារតែ រូបថតបង្ហាញពី គូទរបស់នាង ដែលមានទំហំ រហូតដល់ទៅ ១.៧៧ម៉ែត្រ។

រូបរាងរបស់នាង គឺពិតជាចម្លែកមែនទែន ដោយផ្នែកខាងលើ គឺមានរូបរាងតូច ជាងផ្នែកខាងក្រោម ត្រង់ត្រគាករបស់នាង ដែលធ្វើឲ្យមនុស្សជាច្រើន ចោទប្រកាន់ទៅលើនាងថា នាងបានកែរូប ដើម្បីទាក់យកភាពល្បីល្បាញ។

ផ្ទុយទៅវិញ នាងបានបញ្ជាក់ទៅកាន់ អ្នកចោទប្រកាន់នាងទាំងអស់ថា ពួកគេពិតជាខុសធ្ងន់ណាស់ ដោយនាងបានបង្ហោះវីដេអូ បង្ហាញពីរូបរាងពិតៗ របស់នាងតែម្តង។

រីឯនៅលើបណ្តាញសង្គម Twitter ឯណោះវិញ នាង Raylynn បានធ្វើការបដិសេធថា នាងមិនបានវះកាត់ ឬកែរូបថតឡើយ ហើយពន្យល់ប្រាប់ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមនេះថា នាងក៏មិនដឹងពីមូលហេតុ ដែលបណ្តាលឲ្យនាង មានរូបរាងបែបនេះដែរ។

យ៉ាងណាមិញ នាង Raylynn បច្ចុប្បន្ន គឺមានមោទនៈភាព ក្នុងការបង្ហាញ រូបរាងរបស់នាងណាស់ ព្រោះវាបានធ្វើឲ្យនាង មានភាពខុសប្លែកពីមុន ជាពិសេសវាបានធ្វើឲ្យនាង សប្បាយចិត្តនឹងទទួលយករូបរាង ដែលធ្លាប់តែត្រូវគេ សើចចំអកទៀតផង។

ជាមួយគ្នានេះដែរ នាង Raylynn ថែមទាំងយករូបរាងនាង ធ្វើជាមុខរបរ រកចំណូលខ្លះៗទៀតផង ដោយនាងផ្តល់ជូននូវការជាវ សម្រាប់អ្នកដែលមានអាយុ ១៨ឆ្នាំឡើងទៅ ដើម្បីអនុញ្ញាតឲ្យពួកគេ ចូលទៅមើលរូបថត និងវីដេអូថ្មីៗរបស់នាង ក្នុងតម្លៃ ១១.៩៩ដុល្លារអាមេរិក ក្នុងមួយខែ។ តែយ៉ាងណាក៏ដោយ នាងបានបដិសេធថា វាមិនមែនជា រូបភាព ឬ វីដេអូ អាសអាភាសឡើយ ហើយនាងក៏បានបដិសេធ ចំពោះការអះអាង ដែលនិយាយថា នាងមានគម្រោង ថតរឿងអាសអាភាស ផងដែរ។

គួរបញ្ជាក់ផងដែរថា នាង Raylynn ឥឡូវនេះ បានដាក់រហ័សនាមឲ្យខ្លួនឯងថា PAWG (Phat Ass White Girl) និងមានគម្រោងហាត់ប្រាណឲ្យបានច្រើន ដើម្បីធ្វើឲ្យគូទរបស់នាង កាន់តែធំ និងមូលស្អាត ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload