កុល ដាវី ថតរឿង​ខ្នាត​ធំ ​លំដាប់​ហូលីវ៉ូដ ជាលើកដំបូង​

ភ្នំពេញ​៖ តារាសម្តែងសិចស៊ី ដើមទ្រូងធំ កញ្ញា កុល ដាវី កន្លង​មកទស្សនិក​បានស្គាល់នាង ​តាមរយៈការ​សម្តែងរឿងភាគរាយរង តែប៉ុណ្ណោះ ប៉ុន្តែចូលដល់ឆ្នាំ​២០១៦ នេះ កុល ដាវី រាសីឡើង អាច​ឈោង​ចាប់ការសម្តែង រឿងខ្នាត​ធំ លំដាប់អន្តរជាតិ ដែលមាន​តួ​ល្បីៗ មកពីក្រៅ​ប្រទេសថត ជាមួយនាង។​

វត្តមានដំបូងរបស់ កុល ដាវី លើ​ផ្ទាំងក្រណាត់​សខ្នាតធំ តាមរយៈរឿង JaiBreak ឬ បំបែកគុក ដែលកំពុង​ថត​ជាបណ្តើរ ក្រោយការធ្វើសន្នីសីទកាសែត កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅ BurgerLab មហាវិថីនរោត្តម។ ប្រភពក្នុង​ចង្កោមសិល្បៈ បានបង្ហើប​ឲ្យដឹងថា កុល ដាវី ក៏បង្ហាញ​​វត្តមានថត ​ក្នុងភាពយន្តមួយនេះផងដែរ ក្រោយការ​ជួយជ្រោមជ្រែង ពី​តារាសម្តែងម្នាក់ ។​ ដំណឹងនេះបានធ្វើឲ្យ ទស្សនិកជន​ ជាពិសេស​អ្នកគាំទ្រ ស្ងប់ស្ងែង​នាង និង​សម្តែងការ​សាទរ ជាមួយនឹងវត្តមាន ដែលអាច​មានឱកាស ឈោង​ចាប់​តំណែង​ក្នុងតួ លំដាប់​អន្តរជាតិ ដែលជារឿងមួយ មានផលិត​ករ​ល្បី​ៗ មកពីហូលីវ៉ូដ ជា​អ្នកដឹកនាំ ៕

ប្រភព ៖
ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានអត្ថបទព័ត៌មានមួយទាក់ទងនឹង កញ្ញា កុល ដាវី ងាកមកចាប់ផ្តើម បង្ហាញភាពសិចស៊ីជាថ្មី ប្រជែងជាមួយ ដេននីក្វាន់។ នៅក្នុងនោះ បានឲ្យដឹងថា មួយរយៈក្រោយនេះ តារាសម្តែង កញ្ញា ដេននី ក្វាន់ បានក្លាយជាតារាស្រីដែល មានភាពសិចស៊ីខ្លាំងជាងគេ ក្នុងចំណោម តារាស្របាលគ្នា ហើយមិនតែប៉ុណ្ណោះ នាងក៏កំពុងតែក្លាយជា តារាសិចស៊ី ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីទស្សនិក ផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ តារាសម្តែងស្រី កញ្ញា កុល ដាវី ក៏បានងាកមក ចាប់អារម្មណ៍ បង្ហាញភាពសិចស៊ីជាថ្មី ដូចជារូបភាពខាងក្រោម។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload