​សម្រាល​ហើយ​ប៉ុន្មាន​ខែ​ទើប​អាច​ហាត់ប្រាណ​បាន​?

​សម្រាល​ហើយ​ប៉ុន្មាន​ខែ​ទើប​អាច​ហាត់ប្រាណ​បាន​?


​សម្រាល​ហើយ​ប៉ុន្មាន​ខែ​ទើប​អាច​ហាត់ប្រាណ​បាន​?

​មាន​អ្នក​ម្តាយ​មួយចំនួន​មាន​ចម្ងល់​រឿង​ហាត់ប្រាណ​ក្រោយ​ពេល​សម្រាលកូន​រួច​ថា​តើ​ពេល​ណា​ទើប​អាច​ហាត់​បាន​នោះ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ពេលវេលា​ទាំងនោះ​។ តើ​ពេល​ណា​ទើប​អាច​ហាត់​បាន​នោះ​?

​ជាធម្មតា​អ្នក​ម្តាយ​ដែល​សម្រាលកូន​ដោយ​ធម្មជាតិ​ហើយ​ចំនួន​ពី​៤​ទៅ​៨​អាទិត្យ​អាច​ចាប់ផ្តើម​ហាត់ប្រាណ​បាន​ហើយ​។ ចំពោះ​អ្នក​ដែល​សម្រាលកូន​ដោយ​វះកាត់​វិញ អ្នក​ត្រូវការ​ពេលវេលា​វែង​ដើម្បី​បាន​សុខភាព​ដូច​មុន​វិញ ដោយ​ត្រូវការ​ពេលវេលា​ហួស​ពី​៨​អាទិត្យ ឬ​អាច​វែង​ជាង​នេះ ដូចនេះ​អ្នក​គួរតែ​ចាំ​ដល់​សុខភាព​ដូចដើម​វិញ​ទើប​អាច​ហាត់ប្រាណ​បាន​។ ចំពោះ​អ្នក​ដែល​សម្រាល​ដោយ​ធម្មជាតិ ឬ​វះ សុទ្ធ​តែ​មិន​អាច​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ធ្ងន់ៗ​នោះទេ ដោយ​អ្នក​អាច​គេង​បែរ​ចុះ​ឡើង​លើ​គ្រែ ឬ​ដើរ​ហាត់ប្រាណ​យឺតៗ​ក្រោយពេល​ដែល​ត្រឡប់មកផ្ទះ​វិញ ហើយ​មិន​ត្រូវ​ដើរ​យូរពេក​នោះទេ​។ ម្យ៉ាងទៀត​អ្នក​អាច​គេង​លើ​គ្រែ ហើយ​លើកជើងថ្ន​មៗ​ឡើង ដោយ​មិន​ត្រូវ​លើក​ខ្ពស់​ពេក​នោះ​ទេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។