ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?

ការប្រកួត Euro 2016 វគ្គ១៦ក្រុមចុងក្រោយ នឹងចាប់ផ្ដើមនៅយប់នេះហើយ ខណៈដែលគូជក់ចិត្តជាងគេ គឺក្រុមជម្រើសជាតិក្រូអាត នឹងត្រូវប៉ះក្រុមព័រទុយហ្គាល់ នាវេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រ។

ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?Darijo Srna (ឆ្វេង) និង Cristiano Ronaldo

ក្រូអាត ឡើងដល់វគ្គ១៦ក្រុម ដោយបញ្ចប់ចំណាត់ថ្នាក់លេខ១ ក្នុងពូល D បន្ទាប់ពី៣ប្រកួត ឈ្នះ២ ស្មើ១។ រីឯព័រទុយហ្គាល់ ៣ប្រកួតក្នុងពូល F ស្មើទាំង៣ប្រកួត ប៉ុន្តែអាចឡើងមកវគ្គ១៦ក្រុមបាន ដោយជាប់ក្នុងចំណោមក្រុមលេខ៣ល្អបំផុត។ ដូច្នេះចាំមើលថា ២ក្រុមនេះ ក្រុមណានឹងឡើងទៅវគ្គ៨ក្រុមបាន។

ប្រវត្តិជួបគ្នា និងស្ថិតិ៖

– ប៉ះគ្នា៣ប្រកួតចុងក្រោយ ព័រទុយហ្គាល់ឈ្នះក្រូអាត ទាំង៣ប្រកួត ស៊ុតចូលសរុប៦គ្រាប់ និងរបូតគ្រាប់០។

– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នានៅពានរង្វាន់ធំតែម្ដងប៉ុណ្ណោះ កាល Euro 96 ខណៈដែលពេលនោះ ព័រទុយហ្គាល់ ឈ្នះក្រូអាត ៣-០។ ជួបគ្នាចុងក្រោយ កាលមិត្តភាពឆ្នាំ២០១៣ ព័រទុយហ្គាល់ ឈ្នះ ១-០ ទៀត ស៊ុតដោយ Cristiano Ronaldo។

– ក្រូអាត ចាញ់តែ១ដងប៉ុណ្ណោះ ក្នុង១០ប្រកួតចុងក្រោយនៅពានរង្វាន់ Euro (ឈ្នះ៦ ស្មើ៣)។ ពួកគេ ក៏ជាក្រុមមួយ មិនទាន់ស្គាល់ពាក្យថាចាញ់ នៅប្រកួតអន្តរជាតិ១០ប្រកួតចុងក្រោយផងដែរ (ឈ្នះ៨ ស្មើ២)។

– ព័រទុយហ្គាល់ ជាក្រុមដំបូងគេ ដែលស្មើទាំង៣ប្រកួត នៅវគ្គសន្សំពិន្ទុក្នុងពូលនៅ Euro។ ពួកគេ លេងនៅ Euro សរុបបាន ៣១ប្រកួត ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែមិនដែលបានពានទេ។

– ៧គ្រាប់ចុងក្រោយរបស់ព័រទុយហ្គាល់ នៅ Euro ស៊ុតចូលតែកីឡាករ២នាក់ប៉ុណ្ណោះគឺ Ronaldo (៥គ្រាប់) និង Nani (២គ្រាប់)។

សម្ដីគ្រូបង្វឹក៖

ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?Ante Cacic គ្រូបង្វឹកក្រូអាត

Ante Cacic គ្រូបង្វឹកក្រូអាត៖ “យើងនឹងជួបក្រុមមួយ ដែលមានកីឡាករល្អៗលក្ខណៈឯកជន។ ពួកគេមិនបានឈ្នះនៅប្រកួតក្នុងពូលមែន ប៉ុន្តែពួកគេលេងបានល្អណាស់។ បើយើងក្រឡេកទៅមើលការប្រកួតរបស់ពួកគេ ពួកគេពិតជាគ្របលើគូប្រកួតច្រើន និងបង្កើតឱកាសច្រើន។ យ៉ាងណា ក្រុមយើង នឹងបន្តឲ្យបានវែងឆ្ងាយក្នុងព្រឹត្តិការណ៍នេះទៀត”។

ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់

Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់៖ “ក្រុមទាំង២ខ្លាំងដូចគ្នា ប៉ុន្តែខ្ញុំមានគោលដៅរបស់ខ្ញុំ គឺត្រូវតែព្យាយាម និងឈ្នះប្រកួតនេះឲ្យបាន។ ក្រូអាត ជាក្រុមមួយមានគុណភាពល្អ ហើយវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមទាំង២ចង់ទៅវគ្គបន្ទាប់ដូចគ្នា។ ខ្ញុំជឿជាក់ថា យើងនឹងអាចឈ្នះក្រូអាត”។

ជើងកីឡាករ៖

ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?សកម្មភាពក្រុមក្រូអាត ហ្វឹកហាត់

សម្រាប់ក្រូអាត ខ្សែបម្រើ Luka Modric អាចត្រឡប់មកវិញហើយ បន្ទាប់ពីអវត្តមានកាលឈ្នះអេស្ប៉ាញ ដោយសាររបួសក្រលៀន ក្រៅពីនោះគ្មានបញ្ហាកីឡាករណាទៀតទេ។ ដូច្នេះ១១នាក់ដំបូងរបស់ក្រូអាត អាច៖ Subašić; Srna, Ćorluka, Vida, Strinić; Modrić, Badelj; Brozović, Rakitić, Perišić; Mandžukić។

ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?សកម្មភាពក្រុមព័រទុយហ្គាល់ ហ្វឹកហាត់

រីឯព័រទុយហ្គាល់ ខ្សែការពារ Raphael Guerreiro អាចនឹងចូលលេងបានវិញ បន្ទាប់ពីមានបញ្ហាសាច់ដុំត្រូវអវត្តមាន កាលស្មើហុងគ្រី។ ដូច្នេះ១១នាក់ដំបូងរបស់ព័រទុយហ្គាល់ អាច៖ Rui Patrício; Vieirinha, Carvalho, Pepe, Guerreiro; William Carvalho, João Moutinho, André Gomes, João Mário; Nani, Ronaldo។

ព្យាករណ៍៖ ក្រូអាត ១-២ ព័រទុយហ្គាល់ , ចុះប្រិយមិត្តយល់យ៉ាងណាវិញ?

*២គូទៀតនៅយប់នេះគឺ៖

– ស្វីស vs ប៉ូឡូញ (ម៉ោង០៨:០០យប់)
– វែល vs អៀរឡង់ខាងជើង (ម៉ោង១១:០០យប់)៕

ប្រភព៖ sabay

  • ក្រូអាត & ព័រទុយហ្គាល់​ ក្រុម​ណា​ឡើង​វគ្គ​៨​ក្រុម​យប់​នេះ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: