រក​ឃើញ​ខ្មោច​នាវាមុជទឹក​ផ្កាយ​៥​អាមេរិក ដែល​ត្រូវ​ជប៉ុន​បាញ់​ពន្លិច​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២

នាវាមុជទឹកអាមេរិកមួយគ្រឿង ដែលបានលិចបាត់តាំងពីសម័យសង្គ្រាមត្រជាក់នោះ ឥឡូវនេះត្រូវគេរកឃើញវិញហើយ នៅក្រោមបាតសមុទ្រក្បែរកោះ Matua ក្នុងប្រទេសរុស្ស៊ី ឆ្ងាយបន្តិចពីភាគខាងកើតនៃតំបន់ប្រជុំកោះ Kuril ដោយមានការចូលរួមពីសំណាក់ក្រុមសង្គមភូមិសាស្ត្ររុស្ស៊ី និងក្រសួងការពារជាតិ ។
“ក្នុងកិច្ចសហការរវាងអ្នកជ្រមុជទឹករុស្ស៊ី និងក្រុមនាវិកនៃ Pacific Fleet គេបានរកឃើញនាវាមុជទឹកនេះក្នុងជម្រៅទឹក១០៤ម៉ែត្រ” បើយោងតាមលោក Aleksandr Kirillin ជាលេខាធិការនៃក្រុមប្រឹក្សាភិបាលសិក្សាសង្គមប្រវត្តិសាស្ត្រយោធារបស់រុស្ស៊ី ដោយលោកបានលើកឡើងថា នាវាដែលលិចនោះ ទំនងជានាវា USS Herring ដែលត្រូវបាញ់ពន្លិចដោយកាំភ្លើងធំតាមឆ្នេរសមុទ្រ របស់កងទ័ពជប៉ុននាថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៤ ។
នាវាមុជទឹកមួយគ្រឿងនេះ ត្រូវបានបាត់ខ្លួនក្នុងពេលកំពុងធ្វើការល្បាតដែនសមុទ្រ ដោយមាននាវិកចំនួន៨៣នាក់ ហើយមួយថ្ងៃមុនការលិចនាវានេះ USS Herring បានបាញ់ពន្លិចនាវាជប៉ុន២គ្រឿង គឺ Ishigaki និង Hokuyo Maru នាថ្ងៃទី៣០-៣១ ខែឧសភា ក្រោយមកនៅថ្ងៃបាត់ខ្លួន នាវាមុជទឹក USS Herring បានកម្ទេចកប៉ាល់ជប៉ុនថែម២គ្រឿងទៀត មុននឹងត្រូវកងទ័ពជប៉ុនបាញ់សងសឹកមកវិញ ។

គួរបញ្ជាក់ថា នាវាមុជទឹក USS Herring នេះ បានចូលបម្រើកងទ័ពជើងទឹកអាមេរិកតាំងពីខែឧសភា ឆ្នាំ១៩៤២ ហើយប្រឡូកក្នុងសង្គ្រាមជាច្រើននៅលើសមុទ្រមេឌីទែរ៉ាណេ អាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិក ហើយទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ចំពោះការលះបង់ និងសកម្មភាពប្រយុទ្ធសម្រាប់កងទ័ពជើងទឹកអាមេរិកក្នុងកំឡុងសង្គ្រាមលោកលើកទី២ ៕

រក​ឃើញ​ខ្មោច​នាវាមុជទឹក​ផ្កាយ​៥​អាមេរិក ដែល​ត្រូវ​ជប៉ុន​បាញ់​ពន្លិច​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២

ប្រភព៖ kqube

  • រក​ឃើញ​ខ្មោច​នាវាមុជទឹក​ផ្កាយ​៥​អាមេរិក ដែល​ត្រូវ​ជប៉ុន​បាញ់​ពន្លិច​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: