រន្ធត់ ! ស្លាកស្នាម​គួរ​ឲ្យ​ខ្លាច បន្សល់​ក្រោយ​កោស​ជប់​

6 Videos


បន្ទាប់ពីទទួលការកោសជប់អស់រយៈពេល ១ ខែ បុរសវ័យ ៦៣ ឆ្នាំម្នាក់ បានបន្សល់នូវស្លាកស្នាមចំនួន ៧ លើខ្នង ដែលមើលទៅគួរឲ្យខ្លាចរអើមយ៉ាងខ្លាំង ។

P9

ដោយសារតែខ្លួនមានសុខភាពមិនសូវល្អ ទើបលោកទៅរកកន្លែងម៉ាស្សានៅ Chengdu ដើម្បីទទួលសេវាកម្មកោសជប់ ។ ដោយសារតែលើកទីមួយ វាបានជួយលោកឲ្យមានសភាពធូរស្រាល ទើបរាល់ពេលដែលលោកឈឺខ្លួនម្តងៗ លោកតែងតែទៅឲ្យគេកោសជប់ ។ អ្នកកោសជប់ក៏បានប្រាប់ លោកទៀតថា ប្រសិនបើលោកមកកោសជប់មួយខែពេញ នោះអាការជំងឺចុកដៃចុកជើងនឹងបាត់តែម្តង ។ ពេលនោះ លោកជឿអ្នកកោសជប់ តែក្រោយពេលទៅបានត្រឹមតែ ១០ ថ្ងៃ លោកមានអាការមិនសូវស្រួល ទើបលោកឈប់ទៅតែម្តង ហើយព្យាយាមប្រើប្រាស់ទឹកអំបិលលាងសម្អាតលើខ្នង ។ ជាងមួយខែក្រោយមក លោកស្រាប់តែមានជំងឺក្តៅខ្លួនខុសធម្មតា ដែលពេលនោះលោកក៏បានទៅមន្ទីរពេទ្យ ហើយពេទ្យថែមទាំងពិនិត្យឃើញថា លោកមានកម្តៅខ្លួនដល់ទៅ ៣៩,៧ អង្សាសេ ។

ក្រោយមក គ្រូពេទ្យក៏បានធ្វើការព្យាបាលលោក តែពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញស្លាកស្នាមធំៗ ៧ លើខ្នងគាត់ ដែលមើលទៅពិតជាគួរឲ្យខ្លាចមែនទែន ហើយប្រសិនបើគាត់នៅរុញរាមិនទៅពេទ្យទៀតនោះ វានឹងអាចប៉ះពាល់ដល់អាយុជីវិតគាត់ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

  • រន្ធត់ ! ស្លាកស្នាម​គួរ​ឲ្យ​ខ្លាច បន្សល់​ក្រោយ​កោស​ជប់​已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:ស្នេហានិងការងារ
Tags: