សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង​១០ និង​៣០នាទីព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៦ នេះ ស្ថិតចំណុចភូមិ​ព្រែក​ក្តី ឃុំព្រែក​តា​ទែន ​ស្រុក​​ពញា​​ឭុ ខេត្តកណ្តាល មានការ​ភ្ញាក់​​ផ្អើល​​មួយ បន្ទាប់ពី​បុរស​ជា​ជាងផ្សា​ដំបូល​ផ្ទះម្នាក់​ ត្រូវ​ខ្សែ​ភ្លើង​​ឆក់​​​ស្លាប់ភ្លាមៗ ។

ប្រភព​​ឱ្យ​ដឹងថា ​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​គង់ សា​រ៉េន ​អាយុ​៤២​ឆ្នាំ ជា​​ជាង​ផ្សា​ដែក មាន​​ទីលំនៅ​​ក្នុងភូមិ​សំរោង​កណ្តាល​សង្កាត់​​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភពបន្តថា ​មុនពេលកើតហេតុ ជន​រង​គ្រោះ​​បាន​មកស៊ី​​ឈ្នួល​ផ្សារ​ដំបូលសំ​​យ៉ាប​​មុខ​​ផ្ទះគេ​ ស្ថិត​ក្នុង​ភូមិកើតហេតុ ជាមួយ​បងថ្លៃ​​ជា​​មេ​ជាង​​​ឈ្មោះ​វ៉ាន់​ សា​រ៉េ​ត ​។ ពេល​ជនរងគ្រោះ​​​កំពុង​​តែ​ផ្សា​​ដែករាយ​​បង្កាន់ដៃ​រនាំង​ដែក​ ក៏​បាន​​ប៉ះ​​ខ្សែកាប​​ភ្លើង បណ្តាល​ឱ្យ​​ឆក់​ធ្លាក់​ពីលើ​ដំបូល​​មក​ក្រោម​​កម្ពស់​៥​​ម៉ែត្របែកក្បាល​​ស្លាប់តែម្តង ។