ធ្លាយ​វីដេអូ មាស សុខ​សោភា ហាត់​ប្រាណ​តាម​របៀប​ក្បាច់​ប្រដាល់

បន្ទាប់​ពី​យក​តារា​ចម្រៀង ហ្សូណូ ធ្វើ​ជា​គ្រូ​បង្រៀន​ហាត់​កីឡា​នោះ ថ្មី​ៗ​នេះ គេ​ឃើញ​នាង​ព្យាយាម​ហាត់​ប្រាណ​តាម​របៀប​ប្លែក​ៗ​ជា​ច្រើន ដោយ​មុន​នេះ​ធ្លាយ​វីដេអូ​នាង​ហាត់​កម្លាំង​ដៃ​ជាមួយ​ខ្សែ​ពួរ។ ដោយ​ឡែក​ថ្ងៃ​នេះ​ទៀត នាង​បាន​បែក​ធ្លាយ​វីដេអូ​ឃ្លីប​នាង​ហាត់​ប្រាណ​ថ្មី​មួយ​ទៀត គឺ​ហាត់​របៀប​ក្បាច់​ប្រដាល់។

 

ធ្លាយ​វីដេអូ មាស សុខ​សោភា ហាត់​ប្រាណ​តាម​របៀប​ក្បាច់​ប្រដាល់

 

តាម​រយៈ​វីដេអូ​លើ​បណ្ដាញ​សង្គម​មាន​រយៈ​ពេល​ប៉ុន្មាន​ជាង​កន្លះ​នាទី មាស សុខសោភា មាន​ពាក់​ហ្គង់ដៃ និង​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​លោក ហ្សូណូ ដែល​ជា​គ្រូ​បង្វឹក។ មិន​មាន​ការ​ថ្លែង​បញ្ជាក់​ថា ពី​សាមី​ខ្លួន​ថា ការ​ហាត់​បែប​នេះ ជំនួយ​អ្វី​ដល់​ខ្លះ​សុខ​ភាព​រាង​កាយ​ទេ ខណៈ មាស សុខ​សោភា មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​រសៀល​នេះ។

 
ហ្សូណូ ​ណែនាំ មាស សុខសោភា រឿង​ហាត់​កីឡា
 

យ៉ាង​ណា…ឥឡូវ​ទៅ​មើល​ទាំង​អស់​គ្នា សោភា វាយ​សាហាវ​ប៉ុណ្ណា!