មុន​ជោគជ័យ គេ​បដិសេធ​ការងារ Jack Ma ​៣០ ដង

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់ត្រូវបានគេបដិសេធការងារចំនួន ៣០ លើក ក្រោយបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ហើយក្នុងនោះ ក៏មានហាងអាហារសម្រន់ KFC មួយផងដែរ។ នេះបើយោងតាមបទសម្ភាសន៍របស់ Ma ក្នុងកម្មវិធី Television Talk Show របស់លោក Charlie Rose កាលពីឆ្នាំមុន។

មុន​ជោគជ័យ គេ​បដិសេធ​ការងារ Jack Ma ​៣០ ដង

អ្នកមាននៅស្រុកចិនរូបនេះ បាននិយាយថា៖ “ខ្ញុំដាក់ពាក្យធ្វើប៉ូលិស ពួកគេនិយាយថា អ្នកឯងមិនសមនឹងការងារនេះទេ។ ខ្ញុំក៏បានទៅ KFC ពេលខ្ញុំមកស្រុកកំណើតវិញ។ មនុស្ស ២៤នាក់ ទៅដាក់ពាក្យ។ មនុស្ស ២៣នាក់ ត្រូវគេទទួលយក។ ខ្ញុំជាមនុស្សតែម្នាក់គត់ ដែលធ្លាក់…”។

ចុងក្រោយអ្នកជំនួញរូបនេះ បង្កើត Alibaba នៅឆ្នាំ ១៩៩៨។ ពេលនោះលោកជួបឧបសគ្គជាច្រើន និងប្រឈមការខាតបង់រយៈពេល ៣ ឆ្នាំដំបូង។ យ៉ាងណាក៏ដោយ បើតាមរបាយការណ៍ ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនរបស់ Ma ទាក់ទាញអតិថិជនបាន ១០០លាននាក់ក្នុងមួយថ្ងៃ៕

ប្រភព៖ sabay