ខ្សោយ​រាងកាយ​មែន​ទេ​? អនុវត្តតាម​វិធី​នេះ​តែ ១៥ វិនាទី នឹង​ជួយ​ស្តារ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​ឱ្យ​រឹងមាំ​ឡើងវិញ​

ខ្សោយ​រាងកាយ​មែន​ទេ​? អនុវត្តតាម​វិធី​នេះ​តែ ១៥ វិនាទី នឹង​ជួយ​ស្តារ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​ឱ្យ​រឹងមាំ​ឡើងវិញ​

អ្នកជំនាញព្យាបាលជំងឺបែបចិនមូស្គូបានណែនាំនូវវិធីសាស្ត្រ សាមញ្ញបំផុតមួយ ដែលគាត់អះអាងថាអាចស្តារប្រព័ន្ធភាពស៊ាំការពារជំងឺបានមកវិញក្នុង រយៈពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ។ តើលោកអ្នកមានបញ្ហាខ្សោយប្រព័ន្ធភាពស៊ាំមែនទេ? អ្នកជំនាញរុស្ស៊ីរូបនេះបានផ្តល់នូវដំណោះស្រាយងាយស្រួលដូចខាងក្រោម!

លោកវេជ្ជបណ្ឌិត Sergey Bubnovsky អ្នកជំនាញព្យាបាលជំងឺដ៏ល្បីតាមបែបចិនមូស្គូបានណែនាំនូវវិធី ជំរុញប្រព័ន្ធភាពស៊ាំដូចតទៅ៖

រាល់យប់បន្ទាប់ពីមកដល់ផ្ទះក្រោយធ្វើការងារហត់នឿយពេញមួយថ្ងៃ សូមត្រាំជើងក្នុងចានដែកមួយដែលមានដាក់ទឹកកកដុំសឹងតែពេញក្នុង ចានដែកនោះ។ សូមដាក់ជើងត្រាំក្នុងទឹកកកត្រជាក់ស្រេបនោះរយៈពេល ១០ ទៅ ១៥ វិនាទី។

បន្ទាប់មកដកជើងចេញហើយជូតជាមួយកន្សែងពោះគោ រួចពាក់ស្រោមជើង។ ធ្វើបែបនេះរាល់យប់លោកអ្នកនឹងសង្កេតឃើញប្រព័ន្ធភាពស៊ាំរឹងមាំឡើងៗ (រាងកាយមានកម្លាំងរហ័សរហួន)។

ប្រសិនបើលោកអ្នកកំពុងមានបញ្ហាជាមួយជំងឺផ្តាសាយ ឬឈឺជំងឺផ្សេងៗ វារឹតតែសមហេតុផលថែមទៀតដែលលោកអ្នកត្រូវពង្រឹងប្រព័ន្ធភាពស៊ាំ។ ក្នុងករណីនេះ ត្រូវត្រាំជើងក្នុងទឹកកករាល់ ៤ ម៉ោងម្តង។ កុំបារម្ភថាលោកអ្នកនឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ផ្ទុយមកវិញ ការធ្វើបែបនេះនឹងរឹតតែធ្វើប្រព័ន្ធភាពស៊ាំរឹងមាំ។ លោកដុកទ័រ Sergey ធានាចំពោះរឿង៕

ប្រភព៖ iknow

  • ខ្សោយ​រាងកាយ​មែន​ទេ​? អនុវត្តតាម​វិធី​នេះ​តែ ១៥ វិនាទី នឹង​ជួយ​ស្តារ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​ឱ្យ​រឹងមាំ​ឡើងវិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:សុខភាព
Tags: