លក់​ដេញថ្លៃ​គំនូរ​ផ្ទាល់ដៃ​សិស្សសាលា​អន្តរជាតិ​ហ្វ្រេ​ដ​ហ្វ​ត​អា​ស៊ីប៉ាស៊ី​ហ្វិក ដើម្បី​យក​វិការ​ទៅ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ ៖ គំនូរ​ជាច្រើន​ផ្ទាំង​ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​សិស្សានុសិស្ស នៃ​សាលា​អន្តរជាតិ ហ្វ្រេ​ដ​ហ្វ​ត​អា​ស៊ីប៉ាស៊ី​ហ្វិក ត្រូវ​បាន​យក​មក​លក់​ដេញថ្លៃ ក្នុង​កម្មវិធី​ទិវា​សប្បុរសធម៌​ប្រចាំ​ឆ្នាំ​២០១៦ របស់​សាលា ដើម្បី​យក​ថវិការ​ទាំងអស់នេះ​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ​នៅក្នុង​សាលា​អន្តរជាតិ ហ្វ្រេ​ដ​ហ្វ​តអា​ស៊ីប៉ាស៊ី​ហ្វិក ដែល​មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទល់មុខ​និង​វត្ត​សេរី​គៀន​ឃ្លាំង ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម ពី​អាណាព្យាបាល របស់​សិស្សានុសិស្ស និង​កូនៗ​សិស្សានុសិស្ស​ទាំងអស់​។​

លោក មុំ វ៉ារិន នាយក​សាលា​អន្តរជាតិ ហ្វ្រេ​ដ​ហ្វ​ត​អា​ស៊ីប៉ាស៊ី​ហ្វិក ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ទិវា​សប្បុរស​ធម៌ នេះ គឺ​មាន​ការ​លក់​ដេញថ្លៃ​នូវ​គំនូរ​ផ្ទាល់ដៃ​របស់​សិស្សានុសិស្ស នៃ​សាលា​អន្តរជាតិ ហ្វ្រេ​ដ​ហ្វ​តអា​ស៊ីប៉ាស៊ី​ហ្វិក ដើម្បី​យក​វិការ​ទាំង​អស់​នេះ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោកនាយក​សាលា​អន្តរជាតិ ហ្វ្រេ​ដ​ហ្វ​ត​អា​ស៊ីប៉ាស៊ី​ហ្វិក បាន​លើកឡើង​បន្ថែម​ទៀត​ថា លោក​ពិតជា​មិន​អាច​បិទ​ភ្នែក​មើល​កុមារ​តូចៗ​ដ៏​កំសត់​បាត់បង់​ជីវិត​ដោយសារតែ​បិទទ្វារ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មិន​មាន​ការ​ចូលរួមចំណែក​អ្វី​ទាំង​អស់ពី​ពួក​យើង​ទាំងអស់គ្នា។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ​គឺជា​ជំហាន​ដំបូង​សម្រាប់​សាលា​អន្តរជាតិ ហ្វ្រេ​ដ​ហ្វ​ត អា​ស៊ីប៉ាស៊ី​ហ្វិក ​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​សិក្សា​ក្រោយ ៗ ទៅ យើង​និង​ចាប់ផ្ដើម​នូវ​កម្ម​វី​ធី​រៃអង្គាស​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្ថែម​ទៀត ។ យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចូលរួមចំណែក​ដល់​សង្គម​និង​ជួយសង្គ្រោះ​ជីវិត​កុមារ​រាប់មិនអស់​ទាំងនេះ​៕