ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ​ជួញដូរ​គ្រឿងញៀន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ​ជួញដូរ​គ្រឿងញៀន បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ត្បូងឃ្មុំ ៖ នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ៣​ករណី​ក្នុង​ថ្ងៃ​តែមួយ ចំណុច​ក្នុង​២​ស្រុក គឺ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ពញាក្រែក លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ រឹបអូស​ថ្នាំញៀន​បាន​ចំនួន១២កញ្ចប់ និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ផង​ដែរ។

នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង ១១និង៤២នាទី កម្លាំង​សមត្ថកិច្ច​ជំនាញ នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ ប៉ុ​ញ ម៉េង​លាង អាយុ 30 ឆ្នាំ នៅ​ភូមិ​ប្រ​យាប ឃុំ​ស្រឡប់ ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន នៅ​ជាប់​ខ្លួន ចំនួន ៥ កញ្ចប់​តូច និង​ម៉ូតូ ១ គ្រឿង ហើយ​បាន​សារភាព​ថា ថ្នាំ​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ វ៉ិ​ត រ៉ា​ន់ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ នៅ​ភូមិ​បទ​ទន្លា ឃុំ​កណ្តោល​ជ្រុំ ស្រុក​ពញាក្រែក ។ នៅ​ម៉ោង ១២និង៣៧ នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ឃាត់ខ្លួន ហើយ​ឆែកឆេរ​លំនៅដ្ឋាន ឈ្មោះ វ៉ិ​ត រ៉ា​ន់ រកឃើញ​ថ្នាំញៀន ចំនួន ៧ កញ្ចប់ (​ធំ ១កញ្ចប់ តូច ៦ កញ្ចប់ ) ជញ្ជីង​អេឡិចត្រូនិក ចំនួន ១ឧបករណ៍ សម្រាប់​ជក់ និង​សម្រាប់ វិច​ខ្ចប់ មួយ​ចំនួន។ ចម្លើយ​របស់​ឈ្មោះ វ៉ិ​ត រ៉ា​ន់ បាន​ឆ្លើយ​សារភាព​ថា ថ្នាំញៀន​ដែល​សមត្ថកិច្ច​ចាប់​ដកហូត គឺ​ទិញ​ពី​ឈ្មោះ ឡា និល ភេទ​ប្រុស អាយុ២៣ ឆ្នាំ នៅ​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ។ នៅ​ម៉ោង ១៤និង១៥ នាទី ថ្ងៃ​ដដែល សមត្ថកិច្ច បាន​ឃាត់ខ្លួន ឈ្មោះ ឡា និល ឆែកឆេរ​លំនៅដ្ឋាន រក​ឃើញ​ជញ្ជីង​អេ​ឡិច​ត្រូ​និក​ចំនួន១ សម្ភារៈ​វិច​ខ្ចប់ ថ្នាំញៀន មួយ​ចំនួន​ធំ ។

​សរុប​ក្នុង​កិច្ច​ប្រតិបត្តិ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន ចំនួន៣ នាក់ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌ស​សង្ស័យ​ថ្នាំញៀន ចំនួន១២កញ្ចប់ ជញ្ជីង​អេឡិចត្រូនិក​ចំនួន២ ឧបករណ៍​វេច​ខ្ចប់ និង​ទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣នាក់ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ កំពុង​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕