ភាគី​ថៃ​សំណូមពរ​៥​ចំណុច​ដល់​ភាគី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ច្រក​ជប់​គគីរ​ឲ្យ​ក្លាយ​ជា​ច្រក​អន្តរជាតិ​

ភាគី​ថៃ​សំណូមពរ​៥​ចំណុច​ដល់​ភាគី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ច្រក​ជប់​គគីរ​ឲ្យ​ក្លាយ​ជា​ច្រក​អន្តរជាតិ​



ឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​១១ ​និង​៣០​នាទី ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ មាន​កិច្ចប្រជុំ​ពិភាក្សា​រវាង កម្ពុជា ថៃ ដែល​នៅ​ជាប់​មាត់ច្រក​ជប់​គគីរ ដែលភាគីកម្ពុជា​៦​នាក់ ដឹកនាំ​ដោយ​លោក យឿន វិបុល ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ជប់​គគីរ។ ចំណែកភាគីថៃ៣​នាក់ ដឹកនាំ​ដោយ​លោក ឆាត​ ឆាយ រតន​:​ផា​ណុប អភិបាលស្រុកបាន​គ្រួត។

ខ្លឹមសារ​-​ភាគី​ថៃ លើកឡើង ៥​ចំណុច ១-​ការ​ត្រួតពិនិត្យ តាម​ខ្សែបន្ទាត់​ព្រំដែន គឺ​ទុក​ឲ្យ គណៈកម្មការកិច្ចការ​ព្រំដែន ជា​អ្នកធ្វើ​ការអនុវត្ត​។ ២-​ការ​ដាក់​អូស្គូរ ចំនួន​៩​ឲ្យ​សមត្ថកិច្ច​ថៃ​ប្រើប្រាស់​។ ៣-​កា​រត​បណ្តាញ​អគ្គិសនី ពី​ស្រុក​បាន​គ្រួ​ត មក​ច្រក​ព្រំដែន​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។ ៤-​ត្រៀម​ធ្វើការ​សម្ពោធ បើក​ច្រក​ជប់​គគីរ ជា​ច្រក​អន្តរ​:​ជាតិ​។​៥-​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ស្រុក​បាន​គ្រួ​ត ខេត្ត​បុរី​រុំា ឲ្យ​បាន​ដឹង​ពី​ការ​បើក​ច្រក​។ កិច្ច​ការដែល​ជួបពិភាក្សា​គ្នា​ថ្ងៃនេះ​ និង​លើក​ទៅ​ប្រជុំ​ពិភាក្សា នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។ -​ភាគី​កម្ពុជា ការ​លើកឡើង​របស់​ភាគី​ថៃ​ទាំង​៥​ចំណុច​ និង​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​សុំ​យោបល់​៕

ភាគី​ថៃ​សំណូមពរ​៥​ចំណុច​ដល់​ភាគី​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ច្រក​ជប់​គគីរ​ឲ្យ​ក្លាយ​ជា​ច្រក​អន្តរជាតិ​