ចិន​នឹង​ផ្ដល់​ថ្នាំ​ពន្យារ ដល់​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ៥៧ម៉ឺន​នាក់

បើតាមការឱ្យដឹងរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនម្នាក់ ប្រទេសចិននឹងផ្ដល់ថ្នាំពន្យារឥតគិតថ្លៃ ដល់ប្រជាជនដែលកំពុងផ្ទុកមេរោគអេដស៍ ក្នុងប្រទេសរបស់ខ្លួន។

ចិន​នឹង​ផ្ដល់​ថ្នាំ​ពន្យារ ដល់​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ៥៧ម៉ឺន​នាក់

នេះជាដំណឹងល្អសម្រាប់ប្រជាជនប្រហែល ៥៧៥ ០០០ នាក់ ដែលកំពុងផ្ទុកមេរោគអេដស៍ ក្នុងប្រទេសចិន ហើយគោលគំនិតនេះ នឹងជួយបញ្ឈប់ការរីករាលដាលជំងឺអេដស៍ ទៅយុវវ័យនៅតាមទីក្រុង។

មុនទទួលដំណឹងល្អនេះ មានតែអ្នកជំងឺមានប្រព័ន្ធភាពស៊ាំខ្សោយប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានថ្នាំពន្យារ ពីព្រោះពួកគេ អាចរងការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត។ បើតាមសេចក្ដីរាយការណ៍របស់ China Daily។

គណៈកម្មការផែនការគ្រួសារ និងសុខភាពជាតិ បានប្រកាសកាលពីថ្ងៃពុធកន្លងទៅថា អ្នកផ្ទុកមេរោគ HIV/AIDS ទាំងនោះ នឹងត្រូវបានណែនាំឱ្យទទួលថ្នាំពន្យារ ក្រោមគោលការណ៍ណែនាំថ្មីមួយរបស់ចិន។ លោកបន្តថា អ្នកជំងឺត្រូវតែបង្ហាញខ្លួនផ្ទាល់ តាមគោលការណ៍ស្ម័គ្រចិត្ត និងត្រៀមខ្លួនប្ដេជ្ញា នូវការព្យាបាលយូរអង្វែង។

លោក Wu Hao ប្រធាននាយកដ្ឋានជំងឺឆ្លងនៅមន្ទីរពេទ្យ You An Hospital ក្នុងទីក្រុងប៉េកាំង បានសាទរចំពោះគោលគំនិតនេះ ហើយលោកបានថ្លែងថា ៖ “វាជួយការព្យាបាលឱ្យមានលទ្ធផលល្អ សម្រាប់អ្នកផ្ទុក និងសុខភាពសាធារណៈផងដែរ”៕

ប្រភព៖ sabay

  • ចិន​នឹង​ផ្ដល់​ថ្នាំ​ពន្យារ ដល់​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង ៥៧ម៉ឺន​នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: